Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្សែ​ប្រយុទ្ធ Leeds ​ប្រកាស​ឱ្យ​អ្នក​គាំទ្រ​ចេញ​មុខ​ប្រឆាំង​ការ​ប្រកួត Super League ​

  • បោះពុម្ព

Patrick Bamford ខ្សែប្រយុទ្ធ Leeds United បានអំពាវនាវឱ្យអ្នកគាំទ្រចូលរួមប្រឆាំងជាមួយការប្រកួតបានរង្វាន់ European Super League ។

អំឡុងការប្រកួតរវាងក្រុម Leeds United និង Liverpool កន្លងទៅនេះ មានអ្នកគាំទ្រជាច្រើនបានចេញមុខមកតវ៉ាទៅហើយ។ ដោយក្នុងនោះទាំងអ្នកគាំទ្រ Liverpool និង Leeds United សុទ្ធតែចេញមកតវ៉ា មិនចង់ឱ្យមានការប្រកួតពាន Super League ឡើយ ព្រោះពួកគេយល់ថាវានឹងបង្កគ្រោះថ្នាក់ដល់វិស័យបាល់ទាត់បច្ចុប្បន្ននេះ។

ដោយក្នុងនោះ Patrick Bamford ដែលជាខ្សែប្រយុទ្ធ Leeds បាននិយាយថា៖ “បាល់ទាត់សម្រាប់អ្នកគាំទ្រ។ ខ្ញុំបានឃើញនៅលើបណ្ដាញសង្គម គ្មានអ្នកគាំទ្រណាពេញចិត្តជាមួយពានរង្វាន់នេះទេ។

គ្មានអ្នកគាំទ្រ បាល់ទាត់គ្មានអ្វីទាំងអស់។ វាសំខាន់ណាស់សម្រាប់វិស័យបាល់ទាត់ បើគ្មានអ្នកគាំទ្រចប់ហើយ។ ពួកគេនឹងមិនអាចធ្វើអ្វីបានទេ បើគ្មានអ្នកគាំទ្រ”៕