Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ​ម៉ូតូ​ទឹក​ សាលី អ៊ូម៉ើត​ លើក​ឡើង​ប៉ុន្មាន​ម៉ាត់​នេះ​ពិត​ជា​គួរ​ឲ្យ​គោរព​មែន...​

  • បោះពុម្ព

កីឡាករជើងខ្លាំងលើវិស័យកីឡាម៉ូតូទឹក សាលី អ៊ូម៉ើត លើកឡើងលើហ្វេសបុករបស់ខ្លួនថា «ការខំប្រឹងប្រែងរបស់ខ្ញុំដើម្បីប្រទេសខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំបើទោះបីជាមានការលំបាកនឿយហត់យ៉ាងណាក៏ដោយខ្ញុំនៅតែបន្តវាដើម្បីរកជ័យជម្នះមុខមាត់ជូនប្រទេសកម្ពុជា និងពុកម៉ែបងប្អូន KH» ដែលពាក្យទាំងនេះគឺពិតជាឲ្យប្រជាពលរដ្ឋខ្មែរគោរពមែន។

ក្នុងន័យទាំងប៉ុន្មាននេះគឺជាការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ដើម្បីជ័យជម្នះជូនប្រទេសជាតិ មុខមាត់ប្រទេសជាតិ រួមនិងក្រុមគ្រួសារខ្លួនផងដែរ។បញ្ជាក់ដែរថា ប៉ុន្មានថ្ងៃនេះកីឡាករកម្ពុជា២រូបរួមមាន សាលី អ៊ូម៉ើត និង ម៉ីន ម៉ូស្តាន បានជាប់ចំណាត់ថ្នាក់លេខ ៤-៥ ក្នុងកម្មវិធីប្រណាំងម៉ូតូពិភពលោកនៅថៃ។

អ្វីដែលអស្ចារ្យបំផុតនោះគឺរូបគេថាតាំងពីមុនមកក្នុង Top 5 មិនដែលមានជាប់ឈ្មោះកីឡាករអាស៊ីនោះឡើយ ប៉ុន្តែឥលូវមានកម្ពុជា២រូបហើយក្នុងប្រវត្តិសាស្ត្រ។ សាលី អ៊ូម៉ើត ក៏ជាម្ចាស់មេដាយមាសកីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី និងធ្លាប់ឈ្នះមេដាយ និងពានជាច្រើននាពេលកន្លងទៅ៕