Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេច​ឮ PSG ស្នើ​កុងត្រា​៣​ឆ្នាំ​ទៅ Messi និង​ប្រគល់​អាវ​លេខ​១០​ឲ្យ​ទៀត

  • បោះពុម្ព

Lionel Messi ទទួលបានសំណើរកុងត្រារយៈពេល៣ឆ្នាំពីក្លឹប Paris Saint-Germain ដោយសារតែអនាគតរបស់គេនៅ Barcelona ស្ថិតក្នុងមន្ទិល។

នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអាហ្សង់ទីន។កុងត្រារបស់កីឡាករវ័យ៣៣ឆ្នាំជាមួយ Barca នឹងអស់នៅចុងបញ្ចប់ខែមិថុនាខាងមុខ ប៉ុន្តែគេមិនទាន់យល់ព្រមបន្តកុងត្រាថ្មីជាមួយក្លឹបនៅឡើយទេ។

កាលពីរដូវក្ដៅមុន Messi បានដាក់លិខិតទៅកាន់ Barcelona ដើម្បីសុំចាកចេញ ប៉ុន្តែក្រោយមានការសម្រួលគេក៏បន្តលេងរហូតដល់កុងត្រាអស់។ ផ្អែកតាមទូរទស្សន៍ស្ថិតក្នុងប្រទេសអាហ្សង់ទីន TNT Sports បានផ្សាយថា PSG បានដាក់សំណើកុងត្រាពិសេសមួយទៅកាន់ Messi ហើយហ៊ានប្រគល់អាវលេខ១០ឲ្យទៀត។ លេខ១០បច្ចុប្បន្ននៅក្នុងក្លឹប PSG កំពុងគ្រប់គ្រងដោយ Neymar ដែលធ្លាប់លេងជាមួយ Messi កាលនៅ Barcelona៕