Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pochettino ​ថា​ជា​ការ​ឈឺ​ចាប់​បំផុត​ដែល​របូត​២​គ្រាប់​យប់មិញ​

  • បោះពុម្ព

ក្រុមម្ចាស់ផ្ទះ PSG បានបរាជ័យក្រោមថ្វីជើងក្រុម Manchester City ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១នៅយប់មិញនេះ។

ក្រុម PSG បើកឆាកការប្រកួតនៅតង់ទី១ឃើញថាមានទម្រង់លេងល្អ ដោយរកបាន១គ្រាប់ពីសំណាកកីឡាករ Marquinhos នៅនាទី១៥។ តែឈានដល់តង់ទី២វិញ ឃើញថាក្រុមរបស់លោក Pep បានប្ដូរយុទ្ធសាស្ត្រនិងមានទម្រង់លេងល្អប្លែកតែម្ដង។

ពួកគេអាចរកគ្រាប់បាល់បានដល់ទៅ២គ្រាប់ ពីសំណាកកីឡាករ De Bruyne នៅនាទី៦៤ និង Mahrez នៅនាទី៧១។ ចប់ការប្រកួត PSG ១-២ Man City ។ លោកPochettino បានហៅការបរាជ័យនេះថាជាការចាញ់ដ៏ឈឺចាប់បំផុត។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមទាំងអស់ប្រឹងប្រែងណាស់ដើម្បីប្រកួតប្រជែង ហើយកំហុសតែបន្ដិចនឹងអាចធ្វើឱ្យក្រុមបរាជ័យជាក់ជាមិនខាន៕