Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Benzema រក​គ្រាប់​បាល់​ច្រើន​ជាង Ronaldo នៅ Champions League ចាប់​តាំង​ពី Ronaldo ចេញ​ពី​ Real

  • បោះពុម្ព

ខ្សែប្រយុទ្ធជាតិបារាំងកីឡាករ Karim Benzema បានរកគ្រាប់បាល់ច្រើនជាងខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo នៅក្នុងក្របខ័ណ្ឌ UEFA Champions League ចាប់តាំងពីកីឡាករព័រទុយហ្គាល់រូបនេះចាកចេញពីក្លឹប Real Madrid ទៅកាន់ Juventus កាលពីឆ្នាំ២០១៨។

ចាប់ពីរដូវកាលឆ្នាំ២០១៨/១៩មក Benzema បានរកគ្រាប់បាល់នៅក្របខ័ណ្ឌកំពូលអឺរ៉ុបចំនួន ១៥គ្រាប់ ខណៈ Ronaldo រកបាន ១៤គ្រាប់។ ប្រសិនបើប្រៀបធៀបគ្រាប់បាល់ក្នុងគ្រប់កម្មវិធីវិញ Ronaldo រកបាន ៩៧គ្រាប់នៅក្លឹប Juventus រយៈពេលជិត ៣ឆ្នាំមកនេះ ចំណែកឯ Benzema វិញរកបាន ៨៥គ្រាប់ឲ្យក្លឹប Real Madridក្នុងរយៈពេលដូចគ្នា៕

សូមជម្រាបផងដែរថា Ronaldo រួមរស់ជាមួយ Real Madrid ជិត ១០ឆ្នាំ ដោយជួយឲ្យក្លឹបឈ្នះពានគ្រប់ប្រភេទតាំងពីពានក្នុងស្រុក La Liga ក៏ដូចជាពានទ្វីបអឺរ៉ុប UEFA Champions League៕