Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pep ​ថា​កូន​ក្រុម​ខ្វះ​បទ​ពិសោធ ​លេង​អៀន​ៗ ​ទើប​តង់​ទី​១​ធ្វើ​មិន​បាន​ល្អ ​

  • បោះពុម្ព

បើទោះជាលទ្ធផលឈ្នះក្រុម PSG បានក្នុងលទ្ធផល ២-១ មែន ប៉ុន្តែលោក Pep Guardiola មើលឃើញថាកូនក្រុមលេងនៅខ្វះភាពជឿជាក់បន្ដិចនាតង់ទី១ ហើយក៏ភ័យៗផងដែរ។

ចាប់ផ្ដើមការប្រកួតនៅតង់ទី១ ក្រុម Man City របូត១គ្រាប់ទៅហើយ ប៉ុន្តែឈានដល់តង់ទី២វិញ ឃើញថាក្រុមរបស់លោក Pep ចាប់ផ្ដើមបង្ហាញទំនុកចិត្តលេងល្អឡើងវិញ រហូតរកបានដល់ទៅ២គ្រាប់ឯណោះ។

ដោយ២គ្រាប់នោះ ត្រូវបានអ្នកចាត់ការក្រុមចាត់ទុកថាជាគ្រាប់បាល់សំខាន់បំផុតហើយសម្រាប់ការប្រកួតនេះ។ លោក Pep បាននិយាយថាកូនក្រុមធ្វើមិនបានល្អតង់ទី១ដោយសារពួកគេខ្វះបទពិសោធលេងពានរង្វាន់នេះ។

កីឡាករជាច្រើននៅក្នុងក្រុមមិនដែលបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ទេ ដូច្នេះហើយទើបចូលលេងភ័យបន្ដិច។ តែបន្ទាប់ពីលោក ថាកុំអៀន ត្រូវលេងតាមអ្វីដែលបានហ្វឹកហាត់ ទើបតង់ទី២ កីឡាករទាំងអស់ធ្វើបានល្អវិញ និងទទួលបានលទ្ធផលជ័យជម្នះ៕