Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ប្រកួត​បាល់ទាត់ World Cup 2022 អាច​នឹង​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ

  • បោះពុម្ព

បន្ទាប់ពីមាន ភាពចម្រូងចម្រាស់ ទាក់ទងទៅនឹង កាលបរិច្ឆេទ ប្រកួតបាល់ទាត់ ពិភពលោក ២០២២ នៅប្រទេសកាតា ដោយសារតែ បញ្ហាអាកាសធាតុ ពេលនេះសហព័ន្ធ បាល់ទាត់អន្តរជាតិ FIFA ទំនងជា បន្ទន់ឥរិយាបទ ដោយចង់ផ្លាស់ប្តូរ កាលបរិច្ឆេទប្រកួត ពីខែមិថុនា មកខែវិច្ឆិកា ឬ ធ្នូវិញ ។

លោក Sheikh Salman Bin Ebrahim Al-Khalifa ប្រធានសហព័ន្ធ បាល់ទាត់ទ្វីបអាស៊ី បានច្រានចោល កាលបរិច្ឆេទ ប្រកួតនៅក្នុង ខែឧសភា ដែលបណ្តាក្លិប បាល់ទាត់ជាច្រើន នៅតំបន់អឺរ៉ុប ចង់បាន ។ លោក Sheich Salman បានបន្តឱ្យ ដឹងទៀតថា គ្រប់ភាគី ទាំងអស់ត្រូវតែ សម្របសម្រួលគ្នា មិនមែនត្រឹមតែ ក្លិបបាល់ទាត់នៅ តំបន់អឺរ៉ុប ប៉ុណ្ណោះទេ យើងត្រូវរក ចំណុចរួមមួយ ។

នៅក្នុងរដូវរងារ យើងមានជម្រើស២ គឺអាចខែមករា-កុម្ភៈ ឬវិច្ឆិកា-ធ្នូ ។ ចំណែកឯ លោក Hassan Al Thawadi ប្រធានគណៈកម្មការ រៀបចំការប្រកួត បាល់ទាត់ពិភពលោក កាតាបានឱ្យដឹងថា ៖ ក្នុងឋានៈជា ម្ចាស់ផ្ទះ យើងបានត្រៀម ខ្លួនរួចហើយ ដើម្បីសម្របតាម មតិភាគច្រើន ។

គួររំលឹកថា មូលហេតុ ចង់ផ្លាស់ប្តូរ កាលបរិច្ឆេទប្រកួតនេះ គឺទាក់ទង ទៅនឹងអាកាសធាតុ ក្តៅខ្លាំង គឺលើសពី ៤០អង្សារនៅក្នុងខែឧសភា មិថុនា ដូច្នេះហើយ ទើបចង់ឱ្យ មានការផ្លាស់ប្តូរ មកធ្វើក្នុងរដូវរងារវិញ ៕


ដកស្រង់ពីៈ កោះសន្តិភា