Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សំបុត្រ​ទស្សនាការ​ប្រកួត​រវាង​ប៉ាក់​គី​អាវ​-​មេ​វេ​ដ​ឌ័​រអា​ច​មាន​តម្លៃ​ដល់​2​ម៉ឺន​ដុល្លារ​ប្លាយ

  • បោះពុម្ព

សំបុត្រចូល ទស្សនាការប្រកួត ដ៏កក្រើករវាង ម៉ានី ប៉ាក់គីអាវ និងហ្វ្លយ មេវេដឌ័រ រហូតមកទល់ ពេលនេះនៅ មិនទាន់ដាក់លក់ ជាផ្លូវការនៅឡើយទេ ប៉ុន្តែ គេហទំព័រមួយចំនួន បានប្រកាសលក់ ជាស្រេចទៅហើយ ដោយតម្លៃ អាចឡើងដល់ ២១០០ដុល្លារ ។

កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅ មេវេដឌ័រ បានប្រកាសទទួលយក ការប្រកួតជាមួយ ប៉ាក់គីអាវនៅថ្ងៃទី២ ខែឧសភាខាងមុខ ដោយទីកន្លែង គឺនៅក្រុង ឡាសវេហ្គាស រដ្ឋនេវ៉ាដា ។ គេរំពឹងថា ការប្រកួតនេះ នឹងរកចំណូលបាន ដ៏ច្រើនមហាសាល ក្នុងប្រវត្តិកីឡា ប្រដាល់សាកលអាជីពពិភពលោក ។

រហូតមក ទល់ពេលនេះ ក្រុមអ្នកទស្សន៍ទាយ រំពឹងថា ចំណូលពីការ ប្រកួតនឹងឡើងដល់ ៤០០លាន ដុល្លារអាមេរិក ។ របាយការណ៍មួយ របស់កាសែត The Times បានរាយការណ៍ថា កៅអីអង្គុយ ក្នុងសង្វៀនប្រកួត ដែលអាចដាក់ មនុស្សបាន ១៦៨០០នាក់ ទំនងជា មិនងាយស្រួល រកបាននោះទេ ដ្បិតសំបុត្រអាច នឹងមិនត្រូវដាក់លក់ ជាសាធារណៈឡើយ ។

ក្រៅពីនេះ មានការលើកឡើង មួយដែរថា តម្លៃសំបុត្រដែល ទាបបំផុតគឺ ៣៥០០ដុល្លារ ។ ចំណែក តម្លៃសំបុត្រ ដែលចុះផ្សាយដោយ គេហទំព័រ ticketnetwork.com បង្ហាញថា កៅអីអង្គុយ នៅជាន់លើមាន តម្លៃ៤ពាន់ ៩៥ ដុល្លារ ខណៈកៅអី ជាន់ផ្ទាល់ដី មានតម្លៃ ២ ម៉ឺនដុល្លារប្លាយ ។ ចំពោះអ្នក ពុំមានលទ្ធភាព ទិញសំបុត្រទស្សនា ផ្ទាល់គឺអាចទិញ ការប្រកួតតាម ទូរទស្សន៍ក្នុង តម្លៃ ៨៩,៩៥ ដុល្លារ ។

មកដល់ពេលនេះ ក្រុមតំណាងកីឡាករ មេវេដឌ័រ និងប៉ាក់គីអាវ ពុំទាន់បាន ឯកភាពគ្នា ជ្រើសរើសទូរទស្សន៍ ដែលត្រូវផ្សាយ បន្តផ្ទាល់ការ ប្រកួតនោះទេ ។ ពេលកន្លងមក ការប្រកួតរបស់ មេវេដឌ័រ តែងផ្សាយបន្តផ្ទាល់ដោយ Showtime ខណៈ ប៉ាក់គីអាវ គឺដោយទូរទស្សន៍ HBO ។ ដោយឡែក ខាង HBO និង Showtimeវិញ បានអះអាងថា ខ្លួនអាចនឹង ធ្វើដូចកាល មេវេដឌ័រ ជួប សូល អាល់វ៉ារេស ដោយសហការ ផ្សាយបន្តផ្ទាល់ រួមគ្នាតែម្តង ៕

ដកស្រង់ពីៈ កោះសន្តិភាព