Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មោទកភាព! កីឡាករក្រុម Tottenham Hotspur ពាក់អាវរចនាអក្សរខ្មែរឈ្នះ Sheffield ៤-០

  • បោះពុម្ព

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កីឡាកររបស់ក្លឹបបាល់ទាត់លំដាប់ពិភពមោក Tottenham Hotspur បានធ្វើការប្រកួតក្របខណ្ឌ Premier League ទល់ក្រុម Sheffield United យកឈ្នះក្នុងលទ្ធផល ៤-០ ដែលមានអ្នកទស្សនារាប់លាននាក់ពីជុំវិញពិភពលោក។

អ្វីដែលកាន់តែពិសេសនោះគឺ កីឡាកររបស់ក្រុមបាល់ទាត់ Tottenham Hotspur ទាំងអស់បានពាក់អាវរចនាយ៉ាងពិសេសដែលមានអក្សរខ្មែរ «ពីកម្ពុជា ដោយ AIA» នៅក្នុងការប្រកួតផងដែរ ហើយនេះគឺជាមោទកភាពមួយរបស់កម្ពុជា។

អាវរំលេចជាមួយអក្សរខ្មែរពាក់ក្នុងការប្រកួតនេះ នឹងត្រូវចុះហត្ថលេខាដោយកីឡាករ Tottenham Hotspur ទាំងអស់ រួចដាក់ដេញថ្លៃលើគេហទំព័រ eBay ចាប់ពីថ្ងៃទី ៥ ឧសភា ខាងមុខនេះ ដើម្បីប្រមូលថវិកាជួយដល់អង្គការផ្កាយសមុទ្រកម្ពុជាដែលជាអង្គការសប្បុរសធម៌ ជួយគាំទ្រដល់កុមារក្រីក្ររាប់ពាន់នាក់នៅកម្ពុជា និងមូលនិធិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur។

សូមបញ្ជាក់ផងដែរថា ភាពជាដៃគូរយៈពេលវែងរវាងក្រុមហ៊ុន អេ អាយ អេ ជាមួយក្លឹបបាល់ទាត់ Tottenham Hotspur គឺដើម្បីជួយប្រជាជននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកឲ្យមានសុខភាព និងជីវិតកាន់តែ ប្រសើរ៕