Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វឿន វ៉ា មើល​ឃើញ​ចំណុច​ស្ទើរ​បទ​ពិសោធ​​ទើប​ធ្វើ​ឲ្យ​​ព្រៃវែង​​លេង​មិន​សូវ​បាន​ល្អ​

  • បោះពុម្ព

ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំរបស់ក្លឹបព្រៃវែង វឿន វ៉ា មើលឃើញថា ចំណុចស្ទើរបទពិសោធជាមូលហេតុ ដែលនាំឲ្យព្រៃវែងលេងមិនសូវបានល្អក្នុងការចាប់ផ្ដើមលីគកំពូលកម្ពុជាពីរសប្ដាហ៍កន្លងមករបស់ព្រៃវែង។សប្ដាហ៍ទី១ របស់ព្រៃវែងលេងស្មើ Tiger ១-១ និងប្រកួតទី២ ចាញ់គីរីវង់សុខសែនជ័យ ៣-០ ។

លទ្ធផលមិនសូវបានល្អធ្វើឲ្យយុវជនកើតថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៣ នៅខេត្តព្រៃវែងរូបនេះ មើលឃើញចំណុចខ្វះខាតខាងលើ។ គេមិនហ៊ាននិយាយថា ពេលណាទើបអាចលេងបានល្អនោះទេ ពីព្រោះបាល់ទាត់វាទាមទារពេលវេលាច្រើន ដើម្បីឲ្យក្រុមថ្មីមួយអាចជោគជ័យ។

រំលឹកថា ព្រៃវែងទើបតែបានឡើងមកលេងលីគកំពូលកម្ពុជាឆ្នាំនេះទេ ដោយឡើងពីលីគទី២មកក្រោយឈ្នះជើងឯកលីគ២។ ឆ្នាំនេះព្រៃវែងទើបតែលេងបាន២ប្រកួតប៉ុណ្ណោះ ដោយសារពន្យារពេលប្រកួតក្រោយមានការរីករាលដាលនៃកូវីដ១៩៕