Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​អតីត​គ្រូ​ជ្រើស​ជាតិ​​វិភាគ​ជំនួប​ដ៏​កក្រើក​រវាង​ Man City និង​ PSG ​ជូនប្រិយមិត្ត​​

  • បោះពុម្ព

វេលាម៉ោង២ យប់រំលងអាត្រាធ្រនេះក្រុមមេឃខៀវ Man City នឹងបើកទ្វាផ្ទះរបស់ខ្លួនទទួលក្រុមខ្លាំងរបស់បារាំង PSG ក្នុងជំនួបជើងទី២ នៃព្រឹត្តិការណ៍ UEFA Champions League វគ្គ៤ក្រុមចុងក្រោយ។

ក្នុងជំនួបនេះលោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូជម្រើសជាតិយល់ថា ក្រុមភ្ញៀវ PSG នឹងមានប្រៀបហើយអាចទទួលបានលទ្ធផលល្អ។ អតីតគ្រូបឹងកេតខាងលើបានពន្យល់បែបនេះថា «សម្រាប់ខ្ញុំបើមើលទៅលើជើងទី១ PSG មានឱកាសច្រើនជាង តែខ្សែប្រយុទ្ធគ្មានសំណាង ហើយគ្រាប់បាល់ពីរគ្រាប់របស់ Man City ពិសេសគ្រាប់ទី២គឺកើតចេញពីការរៀបចំឬគេហៅថា Set-Peace ។

មួយវិញទៀតគ្រាប់ទី២ហ្នឹង ក៏ជាកំហុសនៃការធ្វើរនាំងឲ្យគេ ( Man City ) ទាត់ចូល ព្រោះដោយសារតែសល់ចន្លោះ។ ចឹងសម្រាប់ជើងទី២ខ្ញុំគិតថា PSG នៅតែមានប្រៀបជាង ដោយសារ PSG គេមានខ្សែប្រយុទ្ធខាងលើមុតស្រួចជាង។ឯតាក់ទិចលេងអីផ្សេងៗហ្នឹងប្រហាក់ប្រហែលគ្នា»។

លោកសង្កត់ធ្ងន់ថា ជ័យជម្នះរបស់ City កាលជើងទី១គឺអាចថា ដោយសារសំណាងច្រើនជាង ដូច្នេះជំនួបជើងទី២នេះក៏ត្រូវមើលទៅលើសំណាងផងដែរ ព្រោះថាបាល់ទាត់នៅលើពិភពលោកវាអាស្រ័យលើសំណាងរហូតដល់២០% សូម្បីលោក Sir Alex អតីតគ្រូ Man Utd ក៏ធ្លាប់និយាយដែរ៕