Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាយ​រឿង Lukaku លួច​រៀប​គម្រោង​ជាមួយ Hazard និង Courtois ធ្វើ​យ៉ាណា​ឲ្យ Chelsea ចាញ់

  • បោះពុម្ព

Romelu Lukaku បាននិយាយទម្លាយឲ្យដឹងថា គេបានពិភាក្សាគម្រោងជាមួយ Eden Hazard និង Thibaut Courtois រកវិធីធ្វើយ៉ាងណាឲ្យ Real Madrid ឈ្នះ Chelsea។

Lukaku ដែលធ្លាប់លេងនៅ Stamford Bridge ពីឆ្នាំ២០១១ដល់២០១៤ ទើបតែអបអរឈ្នះពាន Serie A ក្ដៅៗជាមួយ Inter Milan។ ពេលនេះកីឡាករវ័យ២៧ឆ្នាំបានប្រាប់ថា គេបាននិយាយគ្នាជាមួយមិត្តរួមជាតិ មុនជំនួប Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីពីររបស់ Madrid នៅកីឡដ្ឋាន Stamford Bridge។

Hazard និង Courtois គ្រោងបង្ហាញខ្លួនលេងឲ្យ Madrid បន្ទាប់ពីជើងទីមួយស្មើគ្នាជាមួយ Chelsea ១-១។ Lukaku បាននិយាយថា គេបានទូរសន្ទនិយាយជាមួយ Hazard និង Courtois។ គេដឹងថា Hazard ចង់បានអ្វី និងសង្ឃឹមថាគេនឹងឈ្នះពាន UCL ក៏ដូចជា La Liga ព្រមទាំងត្រៀមខ្លួនរួចរាល់សម្រាប់ពាន Euro។

យ៉ាងណាមិញ Lukaku បានបញ្ជាក់ផងដែរថា ការចង់ឲ្យ Madrid ឈ្នះមិនមែនគេស្អប់ Chelsea នោះទេ។ ប៉ុន្តែគេចង់ឃើញជនជាតិប៊ែហ្សុិកច្រើននាក់ឈ្នះពាននៅរដូវកាលនេះ។ តួយ៉ាងដូចជាគេផ្ទាល់ទើបតែឈ្នះពាន Serie A៕