Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Tuchel ប្រាប់​កូន​ក្រុម​ថា ​កុំ​ភ័យស្លន់ស្លោ ប្រសិន​ឃើញ Ramos លេង​ជម្រើស​ដំបូង

  • បោះពុម្ព

លោក Thomas Tuchel បានប្រាប់កីឡាករ Chelsea ទាំងអស់ត្រូវតាំងចិត្តកុំភ័យស្លន់ស្លោ ប្រសិនឃើញប្រធានក្រុម Real Madrid កីឡាករ Sergio Ramos ចូលលេងជម្រើសដំបូង។

លោក Zinedine Zidane បានដាក់បញ្ចូលឈ្មោះ Sergio Ramos ក្នុងបញ្ជីកីឡាករដើម្បីត្រៀមប៉ះ Chelsea ក្នុងជើងទីពីរវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Champions League យប់នេះ។

Ramos បានអវត្តមានលើទីលានជាងមួយខែ ដោយសារបញ្ហាភ្លៅ ហើយកាលពីប្រកួតជើងទីមួយពេលដែលលទ្ធផលក្រុមទាំងពីរស្មើគ្នា ១-១ គេបានត្រឹមអង្គុយមើលប៉ុណ្ណោះ។ ប្រធានក្រុមរបស់ Madrid រូបនេះបានចូលហ្វឹកហាត់ពេញម៉ោងជាមួយក្រុមកាលពីថ្ងៃច័ន្ទ និងមានឈ្មោះធ្វើដំណើរមកកាន់ទីក្រុងឡុងដ៏ផងដែរ។

ក្រោយឮដំណឹង Ramos ត្រឡប់មកវិញ Tuchel បានផ្ដាំកូនក្រុមកុំឲ្យភ័យឲ្យសោះ។ មុនការប្រកួតមកដល់លោក Tuchel បាននិយាយថា តើ Ramos លេងឬអត់? វាគឺជាសំនួរដ៏ពិបាក ព្រោះលោកក៏មិនដឹងថាគេជាពេញលេញឬនៅដែរ។ គ្រប់យ៉ាងមានតែរងចាំ Line-up ចេញសិន។

Ramos ជាប្រធានក្រុមរបស់ក្រុមជោគជ័យបំផុតនៅអឺរ៉ុប។ ប៉ុន្តែកីឡាករ Chelsea មិនត្រូវភ័យស្លន់ស្លោឡើយ លោកគិតថា Ramos នឹងលេងជម្រើសដំបូង៕