Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Maguire ថា ត្រូវ​តែ​ឈ្នះ​ក្រុម​លោក Emery លើក​ពាន Europa League ឲ្យ​បាន​

  • បោះពុម្ព

ខ្សែការពារ Harry Maguire បាននិយាយថា Manchester United ត្រូវតែឈ្នះ Europa League បន្ទាប់ពីបានឡើងវគ្គផ្ដាច់ព្រ័ត្រក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer។

ក្រុមបិសាចក្រហមបានឡើងដល់ផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះ Roma សរុបទាំងពីរជើង៨-៥ ត្បិតជើងទីចាញ់ ៣-២ ក្ដី។ United នឹងត្រូវជួបជើងខ្លាំងមកពីអេស្ប៉ាញ Villarreal ដែលការប្រកួតរៀបចំនៅទីក្រុង Gdansk ប្រទេសប៉ូឡូញ។

ក្រោយបញ្ចប់ការប្រកួត Maguire ដែលជាប្រធានក្រុមរបស់ United បាននិយាយថា វាគឺជាការសម្រេចបានគោលដៅដ៏អស្ចារ្យមួយ។ ជារឿងខកចិត្តដែលការប្រកួតយប់មិញមិនឈ្នះ ប៉ុន្តែក្រុមទាំងមូលខំលេងណាស់កាលពីជើងទីមួយ ទើបធ្វើឲ្យលទ្ធផលវិជ្ជមានបែបនេះ។

ក៏សូមអបអរដល់ក្រុមដែលឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយវគ្គផ្ដាច់ព្រ័ត្រ United ត្រូវតែលើកពាន។ យ៉ាងណា Man Utd ក៏មិនអាចមើលងាយ Villarreal ដែលកំពុងដឹកនាំដោយលោក Unai Emery។

បុរសវ័យ៤៩ឆ្នាំរូបនេះធ្លាប់ដឹកនាំ Sevilla ជោគជ័យខ្លាំង លើកពាន Europa League ដល់ទៅ៣រដូវកាលជាប់គ្នា ពោល២០១៣-១៤, ២០១៤-១៥ និង ២០១៥-១៦៕