Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក សំរឹទ្ធ សេរី យល់​ឃើញ​ថាបច្ចុប្បន្ន Libero ២រូបនេះល្អជាងគេ

  • បោះពុម្ព

លោក សំរឹទ្ធ សេរី អតីត Libero ក្លឹបកងពលធំអន្តាគមន៍លេខ ៣ មើលឃើញ Libero ពីររូបដែលមានសមត្ថភាពល្អជាងគេក្នុងពេលបច្ចុប្បន្ន បើធៀនបនឹង Libero ក្លឹបផ្សេងទៀត។

អ្នកទាំងពីរនោះគឺ សុវណ្ណ ដារ៉ា របស់វិសាខា និង អ៊ិន ដានិត របស់កងពល។ លោក សំរិទ្ធ សេរី ពន្យល់ថា ៖«បច្ចុប្បន្នហ្នឹងតាមខ្ញុំគិតខ្ញុំឱ្យលេខមួយទៅដារ៉ា។ គាត់ក្មេងហើយ គាត់មានកាយសប្បទារល្អ មានភាពឆ្លាតវ័យ ហើយការលេងរបស់គាត់ស្មារតីអីល្អ។

បន្ទាប់មកខ្ញុំឱ្យដានិតរបស់កងពលខ្ញុំលេខពីរ បើ Libero ផ្សេងៗទៀតខ្ញុំមើលទៅ គាត់នៅមានកម្រិត»។ បុរសវ័យ៣៥ឆ្នាំ កម្ពស់១,៧៤ម៉ែត្រមកពីខេត្តកណ្ដាល បានលើកពីសុវណ្ណដរ៉ាមកនិយាយមុនថា កីឡាករវិសាខារូបនេះនៅក្មេង មានភាពរហ័សរហួន ទទួលសេវាល្អ ថ្នក់ល្អ មិនតក់ស្លុត មិនងាយបាក់ទឹកចិត្ត និងចេះបញ្ជាក្រុមពេលកមពុងប្រកួត។

ចំពោះចំណុចខ្វះខាត ជម្រើសជាតិបាល់ទះក្នុងសាលរបស់កម្ពុជារូបនេះ នៅស្ទើរត្រង់ប្រើក្រញាំចាប់សេវាលើ។ ចំណែកដានិតវិញ អតីតកីឡាកររបស់កងពលនៅអំឡុងឆ្នាំ ២០១៦ ដល់ ២០១៩ យល់ឃើញថា Libero រូបនេះមានថ្នក់ល្អ បើទោះសឺវីសលោតគប់នោះខ្លាំងប៉ុណ្ណាក៏ដោយ គឺមិនងាយវាយស៊ីគេឡើយ។ ម្យ៉ាងគេយល់ពីការសារ៉េបាល់ ប៉ុន្តែបើនិយាយពីចំណុចខ្វះខាត ដានិតនៅស្ទើរក្រញាំចាប់សេវាលើដូចដារ៉ាដែរ ហើយថែមទាំងលេងឆាប់បាក់ទឹកចិត្ត៕