Cavani ធ្វើបានកំណត់ត្រាមួយនៅ Europa League ក្រោយរកបាន២គ្រាប់បន្ថែម
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
ខ្សែប្រយុទ្ធ Edinson Cavani បានសាងកំណត់ត្រាមួយនៅ Europa League ក្រោយបន្តរកគ្រាប់បាល់បានទល់នឹង Roma កាលពីយប់មិញជួយ Manchester United ឡើងផ្ដាច់ព្រ័ត្រ។
បិសាចក្រហមបានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រទៅហើយ ត្បិតតែចាញ់ Roma ៣-២ សម្រាប់ជើងទីពីរ។ ដោយសារតែជើងទីមួយ United បានឈ្នះដល់ទៅ ៦-២ ឯណោះ។ ដូច្នេះសរុបទាំងពីរជើង Man Utd ឈ្នះ Roma ៨-៥។
Cavani ជាអ្នករកបានទាំងពីរគ្រាប់ សម្រាប់គ្រាប់បាល់ក្នុងការប្រកួតជើងទីពីររបស់ United ខណៈកាលពីជើងទីមួយគេក៏រកបាន២គ្រាប់ដូចគ្នា។ វាបានជួយឲ្យកីឡាករសញ្ជាតិអ៊ុរុយហ្គាយក្លាយជាកីឡាករដំបូងរកបាន២គ្រាប់ឬលើសនេះ នៃការប្រកួតទាំងពីរជើងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEL ចាប់តាំងពីលោក Klaus Allofs ធ្លាប់ធ្វើបានកាលពីរដូវកាល១៩៨៥-៨៦។
Manchester United នឹងត្រូវប៉ះជាមួយ Villarreal ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៧ ខែ ឧសភាខាងមុខ៕