ប៉ះគ្នាខែក្រោយ Logan Paul បានចំណូលតិចជាង Floyd ដល់ទៅជាង៥ដង
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
Logan Paul នឹងទទួលបានចំណូល១៩,៧លានដុល្លារពីការប្រកួតបែបមិត្តភាពមិនផ្លូវការទល់នឹង Floyd Mayweather នៅខែក្រោយ។
តាមរយៈតួលេខនេះ Logan នឹងទទួលបានប្រាក់តិចជាង Mayweather ដល់ទៅជាង៥ដង។ មានន័យថា Floyd ត្រៀមទទួលបានចំណូលពីប្រកួតនេះដល់ទៅ១០០លានដុល្លារ។
អ្នកទាំងពីរទើបតែធ្វើសន្និសីទកាសែតទល់មុខគ្នាជាលើកដំបូងកាលពីសប្ដាហ៍មុន។ ក្នុងកម្មវិធីក៏មានរឿងចម្រូងចម្រាសវាយតបគ្នាដែរ ដោយសារតែ Jack Paul ដែលជាប្អូនបង្កើតរបស់ Logan ទៅទាយមួករបស់ Floyd។
Jack បានជាំភ្នែកម្ខាងដោយសារស្នាដៃរបស់ Floyd និងក្រុមអង្គរក្ស។ ប្រៀបធៀបបទពិសោធន៍អ្នកទាំង២ពិតជាខុសគ្នាឆ្ងាយណាស់ Floyd ជាម្ចាស់ខ្សែក្រវាត់ប្រដាល់សកលច្រើនស្ថាប័ននិងប្រភេទទម្ងន់។ គេមានកំណត់ត្រាអស្ចារ្យប្រកួត៥០ដងមិនដែរចាញ់។
សម្រាប់ Logan វាយបានម្ដងគត់ ហើយចាញ់គេទៀតកាលពីឆ្នាំ២០១៩៕