Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ Leicester City ​ថា Chelsea ​នឹង​សកសឹង​វិញ​ហើយ​នៅ​រាត្រី​នេះ​

  • បោះពុម្ព

ក្រុម Leicester City នឹងត្រូវប្រកួតជាមួយក្រុម Chelsea នៅរាត្រីនេះ ក្នុងការប្រកួតពានរង្វាន់ English Premier League សប្ដាហ៍ទី៣៧។ ក្រុមទាំងពីរនេះទើបតែប៉ះគ្នាថ្មីៗនេះទេ ក្នុងពានរង្វាន់ FA Cup វគ្គផ្ដាច់ព្រ័ត្រ ហើយគ្រានោះក្រុម Leicester City ជាអ្នកឈ្នះក្នុងលទ្ធផល ១-០។

យ៉ាងណាមិញ នៅរាត្រីនេះវិញ អាចនិយាយបានថាជាប្រកួតសងសឹក ខណៈដែលក្រុមតោខៀវ Chelsea ត្រូវការឈ្នះជាចាំបាច់ដើម្បីរក្សាខ្លួនក្នុងតំណែង Top4 បានលេង UEFA Champions League រដូវកាលក្រោយ។

លោក Brendan Rodgers អ្នកចាត់ការក្រុម Leicester City បាននិយាយមុនការប្រកួតថានៅរាត្រីនេះ ក្រុម Chelsea នឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះ។ ពួកគេទើបបរាជ័យ ហើយវានឹងក្លាយជារឿងដែលជំរុញទឹកចិត្តពួកគេឱ្យលេងកាន់តែល្អ និងប្រឹងអស់ពីសមត្ថភាព៕