បណ្តាញសង្គម

តម្លៃ​សំបុត្រ​សម្រាប់​ការ​ប្រកួត​រវាង​Floyd Mayweather នឹង​Manny Pacquiao ​អាច​មាន​រហូត​ដល់​១០​ម៉ឺន​ផោន

តាមសម្តី របស់លោក Eddie Hearn ដែលជាអ្នក វិភាគប្រដាល់ ដ៏ល្បីមួយរូប របស់កាសែត Daily Mail បានឲ្យដឹងថា សំបុត្រសម្រាប់ចូលទស្សនា ការប្រកួតរវាង ស្តេចប្រដាល់ Floyd Mayweather និង Manny Pacquiao អាចមានតម្លៃរហូតដល់ ១០ ម៉ឺនផោន។

លោក Eddie បាននិយាយថា លោកមិនមាន ចំណែកអ្វីនឹង ការងារផ្គូផ្គងនោះទេ ហើយលោកក៏មិន ទទួលបានការហៅ ទូរស័ព្ទពីមនុស្ស ជាច្រើនដើម្បី សុំសួរពាក់ព័ន្ធនឹង តម្លៃសំបុត្រ ចូលទស្សនាការ ប្រកួតនេះដែរ ប៉ុន្តែលោក ទទួលបានព័ត៌មាន ចចាមអារ៉ាម ដ៏គួរឲ្យ ចាប់អារម្មណ៍ជាច្រើន និយាយថា តម្លៃសំបុត្រ សម្រាប់កៅអី ជាប់នឹងសង្វៀន អាចមានតម្លៃ រហូតដល់ទៅ ១០ ម៉ឺនផោន ឯណោះ។

ទោះបីជា យ៉ាងណាក៏ដោយ មកទល់នឹង ពេលនេះ នៅមិនទាន់មាន ការលក់សំបុត្រ ជាផ្លូវការ ណាមួយនោះទេ ហើយការលើកឡើង ពីខាងលើ វាគ្រាន់តែ ជាការព្យាករ ទុកប៉ុណ្ណោះ។

សូមបញ្ជាក់ថា កំពូលអ្នកប្រដាល់ ទាំងពីរ បានព្រមព្រៀងគ្នា រួចហើយសម្រាប់ ការប្រកួតដ៏ មហាអស្ចារ្យ តម្លៃ ២៥០ លានដុល្លារ អាមេរិក នៅថ្ងៃទី២ ខែឧសភា ខាងមុខនេះ នៅលើសង្វៀន MGM Grand Garden Arena របស់ទីក្រុង ឡាសវេហ្គាស់ សហរដ្ឋអាមេរិក និងជាការប្រកួតមួយ ដែលអ្នកសេ្នហា វិស័យកីឡាប្រដាល់ បានទន្ទឹងរង់ចាំ ជាយូរមកហើយ៕

ដកស្រង់ពី៖ កម្ពុជាថ្មី