Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​Sepp Blatter ​៖​ World Cup២០២២ មិន​អាច​ហួស​ថ្ងៃ​ទី​១៨​ធ្នូ​នោះ​ទេ

  • បោះពុម្ព

ប្រធានសហព័ន្ធ បាល់ទាត់ពិភពលោក FIFA លោក Sepp Blatter បានសន្យាថា ការប្រកួត បាល់ទាត់ពិភពលោក World Cup របស់ប្រទេស កាតា នៅឆ្នាំ ២០២២ ខាងមុខ មិនអាចហួសពី ថ្ងៃទី១៨ ខែធ្នូ បាននោះទេ ពោលគឺវានឹង មិនប៉ះពាល់ដល់ រដូវកាលបុណ្យណូអែល របស់ក្រុម គាំទ្រឡើយ ។

លោក Blatter ដែលបានចូលរួម កិច្ចប្រជុំកំពូលរបស់ IFAB នៅក្នុងទីក្រុង Belfast ដើម្បីធ្វើការសម្រេចចិត្ត ពីបទបញ្ជាបាល់ទាត់នោះ បាននិយាយយ៉ាងទទូចថា ការប្រកួតវគ្គ ផ្ដាច់ព្រ័ត្រ World Cup នឹងមិនប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែធ្នូ ជាដាច់ខាត ខណៈដែល សិក្ខាសាលារបស់ FIFA គ្រោងនឹងយល់ព្រម សម្រេចចិត្តយក កាលបរិច្ឆេទ World Cup នៅអំឡុង ខែវិច្ឆិកា និងខែធ្នូ។

លោកបានបញ្ជាក់ទៀតថា FIFA នឹងណែនាំឲ្យ ការប្រកួតដែលមាន រយៈពេល ២៨ ថ្ងៃនេះ មិនត្រូវប្រព្រឹត្តក្រោយ ថ្ងៃទី១៨ ធ្នូ ជាដាច់ខាត ពោលគឺវានឹង អនុញ្ញាតឲ្យការ ប្រកួតបាល់ទាត់ អង់គ្លេស Premier League ចាប់ផ្តើមទាត់ ឡើងវិញបាននៅ ថ្ងៃទី២៦ ខែធ្នូ ដែលត្រូវនឹងថ្ងៃ Boxing Day។

សូមបញ្ជាក់ថា ការផ្លាស់ប្តូររបស់ FIFA ឲ្យការប្រកួត World Cup បញ្ចប់នៅថ្ងៃបុណ្យជាតិ របស់ប្រទេស កាតា នឹងអាចជួយសម្រួល បានច្រើនដល់ការប្រកួត ក្នុងស្រុកនៅអឺរ៉ុប ក្រោយពីមានប្រតិកម្ម ជាច្រើនចំពោះកាលបរិច្ឆេទនៃ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពិភពលោកមួយនេះ៕

ដកស្រង់ពី៖ កម្ពុជាថ្មី