បណ្តាញសង្គម

ក្រុម​Chelsea​លើក​ពានរង្វាន់​បាល់ទាត់ ​League Cup​ជាមួយ​នឹង​ជ័យជំនះ​២-០​លើ​ក្រុម​ Spurs

ក្រុមតោខៀវ Chelsea បានលើកពានរង្វាន់ បាល់ទាត់ League Cup ក្រោយយកឈ្នះក្រុម Spurs ២-០ នៅការប្រកួត វគ្គផ្តាច់ព្រ័ត្រ នៅក្នុងទឹកដី Wembley កាលពីថ្ងៃអាទិត្យ កន្លងទៅ ។

កីឡាករ John Terry បានធ្វើឲ្យ ក្រុមរបស់លោក Jose Mourinho ធ្វើការនាំមុខមុន នៅមុនពេលបញ្ចប់ ការប្រកួតក្នុង តង់ទី១ នៅពេលដែលប្រព័ន្ធលេង នៅខ្សែការពាររបស់ក្រុម Spurs អន់នោះ ។ ពេលចូលដល់ ការប្រកួតក្នុង តង់ទី២ ក្រុម Chelsea គ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង នៅពេលដែល ដែលការស៊ុតបាល់ របស់កីឡាករ Diego Costa ទៅត្រូវនឹងកីឡាករ Kyle Walker ធ្វើបាល់ចូលទី ខ្លួនឯងតែម្តង។

ទោះបីជាយ៉ាងណា ក៏ដោយក្រុម Spurs គ្មានឱកាសលេងបាល់ ទាល់តែសោះ ជាហេតុធ្វើឲ្យ ក្រុមប្រជែងរបស់ពួកគេ និងជាក្រុមឈរនៅ កំពូលតារាង Premier League មានឱកាសលើកពានរង្វាន់ បាល់ទាត់លើកដំបូង របស់ខ្លួននៅក្នុង រដូវកាលនេះ ។ ដោយឡែក លោក Mourinho បានធ្វើការផ្លាស់ប្តូរ ប្រព័ន្ធចំនួន៥ ពីការប្រកួតស្មើ ១-១ របស់ពួកគេ ជាមួយក្រុម Burnley ។

លោក Mourinho បាននិយាយក្រោយ ការប្រកួតនេះថា វគ្គផ្តាច់ព្រ័ត្រ មិនមែនសម្រាប់ការលេង បាល់ទាត់នោះទេ ប៉ុន្តែ សម្រាប់ការឈ្នះ ការប្រកួតបាល់ទាត់ ។ នៅថ្ងៃនេះ យើងគ្មានបញ្ហា អ្វីនោះទេ ហើយវាគឺជាជ័យជំនះ ដ៏អស្ចារ្យមួយ ប្រៀបបាននឹងជ័យជំនះ នៅការប្រកួត Champions League អ៊ីចឹងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី