Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

League Cup៖ ២ក្រុមចាញ់ស្វ័យប្រវត្តិ ខណៈភ្នំពេញក្រោន និង TiFFY ARMY សុទ្ធតែឈ្នះគូប្រកួត

  • បោះពុម្ព

ការប្រកួតដណ្ដើមពានរង្វាន់ LEAGUE CUP 2021 By FORWARD សប្ដាហ៍ទី១បានចាប់ផ្ដើមហើយកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។

បឹងកេតនិងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី U18 ត្រូវបាត់៣ពិន្ទុដោយស្វ័យប្រវត្តិ។បឹងកេតត្រូវបើកកីឡដ្ឋានរបស់ខ្លួនទទួលវិសាខា ប៉ុន្តែដោយសារមន្ត្រីក្លឹបមួយរូបរបស់ក្រុមនាគខៀវ ជាប់ករណីសង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ការប្រកួតក្រុមទាំងពីរត្រូវបានលុបចោល។

តាមលក្ខខណ្ឌនៃការប្រកួត ៣ ពិន្ទុត្រូវបានទៅលើក្រុមភ្ញៀវវិសាខាអូតូតែម្ដង។ដោយឡែកក្រុមភ្នំពេញក្រោន បានលត់ក្រុមភ្ញៀវអាយអេសអាយ ដង្កោសែនជ័យ ៥-០ ដោយកីឡាករ៥នាក់ផ្សេងគ្នាគឺ Valerii Hryshyn នៅនាទី៩ Ose Takaki នៅនាទី៣៥ ជួន ចាន់ចាវ នៅនាទី៥៩ Silva នៅនាទី៦៨ និង ប្រាក់ ធីវ៉ា នៅនាទី៧០។

ចំណែកក្រុមព្រៃវែងកាលពីថ្ងៃទី៦ ខែមិថុនា បានចាញ់ក្រោមថ្វីជើងក្រុមភ្ញៀវ TIFFY ARMY នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ១-០។ គ្រាប់បាល់ជ័យជម្នះរបស់ ARMY ស៊ុតបញ្ចូលទីដោយកីឡាករជប៉ុន Yuta Kikuchi នៅនាទី៨៩ ក្រោមការដឹកនាំរបស់គ្រូបង្គោលថ្មី Lee Tae-Hoon។

រីឯការប្រកួតរបស់ក្លឹបព្រះខ័នរាជស្វាយរៀង និងយុវជនសាលាបាល់ទាត់ជាតិបាទី U18 ក៏ត្រូវបានលុបចោលដូចបឹងកេតដែរ ដោយមន្ត្រីក្លឹបសាលាបាល់ទាត់ជាតិបាទីមួយរូបជាប់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។ ដូច្នេះហើយ ៣ ពិន្ទុត្រូវបានទៅលើក្រុមម្ចាស់ផ្ទះស្វាយរៀងដោយស្វ័យប្រវត្តិ៕