Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Son ជាប់​ក្នុង​បញ្ជី​១១​នាក់​​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ Premier League ជា​លើក​ដំបូង

  • បោះពុម្ព

ខ្សែប្រយុទ្ធ Son Heung-min បានជាប់ក្នុងបញ្ជីឈ្មោះកីឡាករទាំង១១នាក់ល្អបំផុតប្រចាំឆ្នាំនៅ Premier League ជាលើកដំបូងសម្រាប់រដូវកាល២០២០-២១។

រដូវកាលមុន កីឡាករសញ្ជាតិកូរ៉េខាងត្បូងលេងបាន៣៧ប្រកួតនៅ Premier League រកបាន១៧គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុម Harry Kane ទាត់ចូលជាច្រើនគ្រាប់។ យ៉ាងណា គេបានត្រឹមជួយ Spurs ឲ្យឈរនៅចំណាត់ថ្នាក់លេខ៧ក្នុងតារាងពិន្ទុប៉ុណ្ណោះ។

១១នាក់ល្អបំផុតប្រចាំឆ្នាំ ឬ PFA Premier League Team of the Year ជាប់កីឡាករ Manchester City ដល់ទៅ៦នាក់ឯណោះ។ ក្នុងនោះមាន Ederson, Joao Cancelo, John Stones, Ruben Dias, Kevin de Bruyne និង Ilkay Gundogan។

Bruno Fernandes និង Luke Shawរបស់ Manchester United ក៏ស្ថិតក្នុងបញ្ជីឈ្មោះផងដែរ។ Harry Kane និង Mohamed Salah ដែលរកបាន២៣និង២២គ្រាបក្នុងលីគមានឈ្មោះនៅប្រយុទ្ធ៣ខាងលើ៕