Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លឹម​ ពិសុទ្ធ៖ គ្មាន​អ្វី​​ក្រៅ​ពី​​សោក​ស្ដាយ​​ប្រកួត​​ដំបូង​នៅជម្រើជាតិ​តែ​មិន​បោះបង់​ការ​​ខំប្រឹងឡើយ

  • បោះពុម្ព

លឹម ពិសុទ្ធខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញអារម្មណ៍សោកស្ដាយសម្រាប់ការបរាជ័យប្រកួតដំបូង ប៉ុន្តែគេមិនបោះបង់ការខំប្រឹងប្រែងឡើយសម្រាប់ប្រកួតដែលនៅសល់។

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវតទល់ជាមួយក្រុខ្លាំងអ៊ឺរ៉ាក់ នៅទឹកដីប្រទេសបារ៉ែននាវេលាម៉ោង៩:៣០នាទីយប់នេះ ក្នុងការប្រកួតជម្រុះជើងទី២ជុំទី២នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលគ្រោងធ្វើឡើងនៅប្រទេសកាតាឆ្នាំ២០២២។

ពិសុទ្ធ បាននិយាយថា«ខ្ញុំគ្មានពាក្យអ្វីក្រៅពីសោកស្ដាយឡើយ សម្រាប់ការបង្ហាញខ្លួនលើកដំបូងនៅជម្រើសជាតិ ហើយបរាជ័យបែបនេះ។ តែយ៉ាងណាខ្ញុំមិនបោះបង់ការប្រឹងប្រែងឡើយ សម្រាប់ប្រកួតដែលនៅសល់យើងនឹងប្រឹងប្រែងបន្តទៀត»។

រំលឹកថា ការបង្ហាញខ្លួនលើកទី១ជាមួយក្រុមជម្រើសជាតិកម្ពុជា លឹម ពិសុទ្ធ កាលចាញ់បារ៉ែន ៨-០ កាលពីពេលថ្មីៗនេះ។ តែយ៉ាងណាសម្រាប់ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ខាងលើសម្បូរទៅដោយយុវជនគឺជាទិសដៅឆ្ពោះទៅដណ្ដើមមេដាយនៅស៊ីហ្គេមឆ្នាំនេះនៅវៀតណាម និងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមផងដែរ៕