Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កែវ​​និង​ដប​ទឹក​ក្រូច​​​​ហោះ​​វិះ​ត្រូវ​​ក្បាល Ronaldo ពេល​អបអរ​គ្រាប់​ទាត់​ចូល​បារាំង

  • បោះពុម្ព

 

កែវនិងដបទឹកក្រូចជាច្រើនត្រូវបានគប់មកលើទីលានដោយអ្នកគាំទ្ររបស់បារាំង បន្ទាប់ពី Cristiano Ronaldo ទាត់ប៉េណាល់ទីទម្លុះសំណាញ់បានសម្រេច។

Ronaldo បានរកគ្រាប់តាមស្មើឲ្យព័រទុយហ្គាល់ ក្រោយទាត់ប៉េណាល់ទីគ្រាប់ទី២បានសម្រេច ជួយក្រុមមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ អំឡុងពេលទាត់ចូល ហើយរត់ទៅអបអរគ្រាប់បាល់របស់ខ្លួន អ្នកគាំទ្ររបស់បារាំងបានគប់កែវនិងដបទឹកក្រូចជាច្រើនមកលើ Ronaldo វិះនឹងត្រូវក្បាលទៅហើយ។

ក្នុងការប្រកួតនោះក៏មានអ្នកគាំទ្រម្នាក់បានរត់ចូលទីលានសំដៅទៅរក Ronaldo ផងដែរ។ យ៉ាណា អ្នកគាំទ្ររូបនោះត្រូវបានក្រុមសន្តិសុខចាប់បាននាំចេញពីទីលាន។ ២គ្រាប់បន្ថែមរបស់ Ronaldo កាលពីយប់មិញ ធ្វើឲ្យគេមាន១០៩គ្រាប់សម្រាប់ជម្រើសជាតិ។

នេះជាកំណត់ត្រាស្មើជាមួយកីឡាករ Ali Daei របស់អ៊ីរ៉ង់ហើយក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅជម្រើសជាតិ។