Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Enrique ​​ថា​គ្មាន​ក្រុម​ណា​ចង់​ប៉ះ​អេស្ប៉ាញ​ទេ ​ក្រោយ​ឃើញ​លត់​ស្លូវ៉ាគី ​៥-០

  • បោះពុម្ព

ក្រុមជម្រើសជាតិអេស្ប៉ាញបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមស្លូវ៉ាគី ក្នុងលទ្ធផល ៥-០ សម្រាប់ការប្រកួតនៅយប់មិញនេះ។

ក្រោយពីចប់ការប្រកួតនេះទៅ លោក Luis Enrique បាននិយាយថា៖ “ខ្ញុំបាននិយាយមុនការប្រកួតរួចហើយថាក្រុមនេះដូចជាដបមួយដែលមានហ្គាសក្នុងនោះ ហើយមិនទាន់ដកឆ្នុកអីចឹង។ ហើយពេលនេះខ្ញុំគិតថាត្រូវហើយ។

គ្រប់យ៉ាងបានកើតឡើង ខ្ញុំគិតថាពេលនេះមិនមាននរណាចង់ប្រឈមមុខជាមួយយើងឡើយ។ នេះមិនចង់និយាយថាយើងនឹងផ្ដួលក្រូអាតទេ ប៉ុន្តែសួរទៅក្រុមផ្សេង ពួកគេនឹងមិនចង់ប៉ះយើងឡើយ”។

រំលឹកថានៅវគ្គ១៦ក្រុមចុងក្រោយ អេស្ប៉ាញ នឹងប៉ះជាមួយក្រុមក្រូអាតដែលជាជើងឯករងពានរង្វាន់ FIFA World Cup 2018 កន្លងទៅ។ ដោយនេះអាចនិយាយបានថាជាការប្រកួតជក់ចិត្តមួយផងដែរ។

ដោយកាលពីឆ្នាំ២០១៨កន្លងទៅ ក្នុងពាន UEFA Nations League ក្រុម២នេះបានប៉ះគ្នាដែរ ក្នុងនោះជើងទី១ អេស្ប៉ាញឈ្នះក្រូអាត ៦-០ តែជើងទី២ ក្រូអាតឈ្នះវិញ ៣-២៕