Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Joachim Low សន្យា​ថា ពេល​ប៉ះ​អង់គ្លេស​នឹង​​មិន​ធ្វើ​ឲ្យ​ភ្លាត់​ដូច​យប់មិញ

  • បោះពុម្ព

លោក Joachom Low គ្រូរបស់អាល្លឺម៉ង់និងកីឡាកររបស់ខ្លួនផ្សេងទៀតមានក្ដីរំភើបជាខ្លាំង បន្ទាប់ពីដឹងដំណឹងត្រូវជួបអង់គ្លេសនៅកីឡដ្ឋាន Wembley ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

អាល្លឺម៉ង់បានឡើងទៅវគ្គបន្ត បន្ទាប់ពីលេងស្មើគ្នា ២-២ ជាមួយហុងគ្រីកាលពីយប់មិញ។ អរគុណដល់គ្រាប់បាល់របស់ Leon Goretzka នាទី៨៤ ដែលជួយស្រោចស្រង់ឲ្យអាល្លឺម៉ង់តាមស្មើ។ ជំនួបនេះមតិភាគច្រើនគិតថា អាល្លឺម៉ង់នឹងមានគ្រាប់ទាត់ចូលច្រើនលើហុងគ្រី ប៉ុន្តែគ្រប់យ៉ាងផ្ទុយពីការគិត។

សម្រាប់ជំនួបទល់នឹងអង់គ្លេសនៅពេលខាងមុនលោក Joachom Low សន្យាថា នឹងមិនលេងឲ្យដូចយប់មិញទេ។ “វាគឺជាចំណុចខ្ពស់មួយក្នុងការលេងជាមួយអង់គ្លេសនៅកីឡដ្ឋាន Wembley។ ពួកយើងនឹងរៀបចំឲ្យបានល្អ ហើយនឹងលេងខុសពីថ្ងៃនេះជាមួយហុងគ្រី។ ខ្ញុំអាចសន្យាឲ្យបាន”។ សម្ដីលោក Low៕