Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man City ​សង្ឃឹម​ហើយ ​ក្រោយ Aston Villa ​យល់​ព្រម​ឱ្យ​ Grealish ចាកចេញ​

  • បោះពុម្ព

 

ក្លឹប Aston Villa បានឈានដល់កិច្ចព្រមព្រៀងជាមួយភ្នាក់ងារ Jack Grealish ដើម្បីឱ្យរូបគេចាកចេញនៅក្រោយចប់ព្រឹត្ដិការណ៍ Euro 2020 នេះហើយ។

ដំណឹងនៃការយល់ព្រមឱ្យចាកចេញនេះ បានធ្វើឱ្យក្រុម Manchester City មានសង្ឃឹមច្រើនហើយ។ ក្រុមដឹកនាំដោយលោក Pep បានព្យាយាមចង់បានកីឡាករអង់គ្លេសខាងលើយូរមកហើយដែរ ប៉ុន្តែក្រុម Aston Villa មិនព្រមលក់សោះ។

ខណៈដែលពេលនេះ ពួកគេបានយល់ព្រមហើយ នោះឱកាសយកកីឡាករកំពុងឡើងជើងនៅអង់គ្លេសនេះកាន់តែសង្ឃឹមច្រើនសម្រាប់ក្រុម Man City ។ ប្រភពនៅអង់គ្លេស បានបញ្ជាក់ថាម្ចាស់ជើងឯក Premier League រដូវកាលមុនខាងលើ នឹងដាក់តម្លៃ១០០លានផោនដើម្បីយក Grealish តែម្ដង។

ដោយតម្លៃនេះ គឺសមល្មមសម្រាប់ក្រុម Aston Villa ទទួលយកតែម្ដង។ កីឡាករវ័យ២៥ឆ្នាំ កំពុងលេងឱ្យជម្រើសជាតិអង់គ្លេស នៅព្រឹត្តិការណ៍ Euro ហើយរូបគេក៏ទទួលបានការចាប់អារម្មណ៍ច្រើនផងដែរក្នុងការលេងទល់ក្រុមឆែកកន្លងទៅ៕