Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិល​មក​វិញ​ហើយ​សង្វៀន​ប្រដាល់​ PNN​ ថ្ងៃ​ទី៤​ កក្កដា​

  • បោះពុម្ព

សង្វៀនប្រដាល់ PNN នឹងចាប់ផ្ដើមការប្រកួតរបស់ខ្លួនពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នេះហើយខណៈបេក្ខភាពសុទ្ធតែកីឡាករឡើងកូដប្រកួតដណ្ដើមប្រាក់រង្វាន់ ៤០លានរៀល លើកម្មវិធី Ganzberg One Strike។

កម្មវិធីប្រដាល់ថ្មីរបស់ PNN នេះដែរបានចម្រាញ់រកបេក្ខភាពសុទ្ធតែជាជើងខ្លាំងមានសមត្ថភាពល្អដើម្បីធ្វើការប្រកួតឲ្យជក់ចិត្ត និងកក្រើកជូនប្រិយមិត្តអ្នកទស្សនា។

សង្វៀនថ្មីនេះគឺបានការឧបត្ថម្ភពី Ganzberg ដើម្បីរួមគ្នាជួយវិស័យកីឡាប្រដាល់គុនខ្មែរ។នេះក៏ជាការរួមចំណែកក្នុងការផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែរីកសុះសាយ និងជួយអភិវឌ្ឍន៍ធនធានកីឡាករជំនាន់ក្រោយឲ្យរឹតតែមានសមត្ថភាពជាបន្តបន្ទាប់ក្នុងវិស័យកីឡាប្រពៃណីមួយនេះ។

រំលឹកដែរថា សង្វៀនថ្មីរបស់ PNN នឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១រសៀលតទៅ។ ជាមួយគ្នានេះដែរកម្មវិធីថ្មីនេះបានរៀបចំបេក្ខភាព១៦នាក់ប្រកួតដណ្ដើមខ្សែក្រវាត់អមដោយទឹកប្រាក់៤០លានរៀលទៀតផង៕