Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​គាំទ្រ​រិះគន់ Ronaldo ជាថ្មី ក្រោយ​គប់​ស្លាក​ប្រធាន​​ក្រុម​ចោល​ពេល​ចាញ់​បែលហ្សុិក

  • បោះពុម្ព

Cristiano Ronaldo ត្រូវបានរិះគន់ដោយអ្នកគាំទ្របាល់ទាត់ម្ដងទៀត បន្ទាប់ពីគេគប់ស្លាកប្រធានក្រុមទៅលើស្មៅ ពេលដែលព័រទុយហ្គាល់ធ្លាក់ចេញពីពាន Euro។

Ronaldo មានអារម្មណ៍សោកស្ដាយជាខ្លាំង បន្ទាប់ពីក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់ជ្រុះចេញពីកម្មវិធីត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

មួយគ្រាប់របស់ Thorgan Hazard គ្រប់គ្រាន់ជួយ បែលហ្សុិកឈ្នះ ១-០លើព័រទុយហ្គាល់។ក្រោយបញ្ចប់ការប្រកួត Ronaldo ត្រូវបានគេឃើញដោះស្លាកប្រធានគប់ចោល ខណៈកីឡាកររបស់បែលហ្សុិកកំពុងអបអរជ័យជម្នះ។

មានអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនបានធ្វើការរិះគន់លើកាយវិការនេះ។គណនី Twitter មួយបានសរសេរថា៖ "Ronaldo គប់ស្លាកប្រធានក្រុមទៅលើស្មៅជាលើកទីពីរក្នុងរយៈពេលប៉ុន្មានខែនេះ...គ្រប់គ្នានៅតែហៅគេថា GOAT”។

គណនីមួយទៀតសរសេរថា៖ " Cristiano Ronaldo មិនបានគោរពដល់ស្លាកប្រធានក្រុមព័រទុយហ្គាល់ទេ។ តែងតែងឃើញគប់វាចោល ពេលដែលគេខកចិត្ត"៕