Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Laporte ថា Deschamps មិន​បាន​តប​សារ​របស់​ខ្លួន​ឡើយ ពេល​ដែល​​គេ​ប្ដូរ​សញ្ជាតិ​ទៅ​អេស្ប៉ាញ

  • បោះពុម្ព

ខ្សែការពារ Aymeric Laporte បានទម្លាយឲ្យដឹង លោក Didier Deschamps មិនបានតបសាររបស់គេឡើយ មុនពេលគេប្ដួរសញ្ជាតិបារាំងទៅអេស្ប៉ាញសម្រាប់ការលេងជម្រើសជាតិ។

Laporte ធ្លាប់លេងតំណាងឲ្យជម្រើសជាតិបារាំងពី U17 ដល់ U21 និងធ្លាប់ត្រូបានកោះហៅឲ្យចូលឈុតធំម្ដងកាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានដកឈ្មោះចេញវិញដោយសាររបួស។

កីឡាកររបស់ Man Ctiy រូបនេះបានសម្រេចចិត្តផ្លាស់ចូលជម្រើសជាតិអេស្ប៉ាញវិញកាលពីខែឧសភាឆ្នាំនេះ ក្រោយសុំសិទ្ធិរួចរាល់។ ទាក់ទងនឹងរឿងនេះ Laporte បាននិយាយថា គេធ្លាប់ផ្ញើសារទៅកាន់លោក Deschamps ដែលជាគ្រូរបស់បារាំង មុនពេលប្ដូរសញ្ជាតិ ប៉ុន្តែគ្មានការឆ្លើយតប។

"៦ឆ្នាំមុន ពួកគេ(បារាំង) មិនបានកោះហៅខ្ញុំទេ។ ខណៈខ្ញុំមិនចង់បន្តនៅបែបនេះទៀតទេ។ ខ្ញុំបានផ្ញើសារមួយ តែគ្មានការឆ្លើយតប។ ខ្ញុំនៅមានសារនេះក្នុងទូរសព្ទ។

ប្រហែល Deschamps ប្ដូរលេងក៏មិនដឹង តែខ្ញុំបានផ្ញើទៅលេខដែលគាត់ធ្លាប់ទូរសព្ទមកខ្ញុំ"។ សម្ដី Laporte។ កីឡាករវ័យ២៧ឆ្នាំយល់ឃើញថា ទោះបានប្រាប់ឬមិនបាន គេប្រហែលគ្មានសារៈសំខាន់សម្រាប់បារាំងទេ។ យ៉ាងណា Deschamps ក៏បានតបនឹងការនិយាយនេះដែរថា Laporte គឺកុហក។ សារតែមួយគត់ដែលលោកទទួលបានពីគេគឺកាលពីខែតុលាអំពីស្ថាភាពរបួសមួយ៕