Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Southgate ប្រាប់​កូន​ក្រុម​អង់គ្លេស​កុំ​ឲ្យ​ខ្លាច​អាល្លឺម៉ង់ នេះ​ជា​ពេល​ក្លាយ​ជា​វីរបុរស

  • បោះពុម្ព

លោក Gareth Southgate បានកើនរំឮកដល់កីឡាករអង់គ្លេសទាំងអស់អាចក្លាយជាវីរបុរសបាល់ទាត់នៅយប់នេះ ពេលដែលពួកគេយកឈ្នះលើអាល្លឺម៉ង់។

អង់គ្លេសធ្លាប់ឈឺចាប់ចាញ់អាល្លឺម៉ង់នៅ Euro ១៩៩៦ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កាលនោះលទ្ធផលម៉ោងធម្មតានិងម៉ោងបន្ថែមបញ្ចប់ត្រឹម១-១។ លុះដល់បាល់ប៉េណាលទីអង់គ្លេសចាញ់ ៦-៥។

មុនជំនួបដ៏សំខាន់វគ្គ១៦ក្រុមចុងក្រោយ Euro ២០២០ លោក Southgate បាននិយាយលើកទឹកចិត្តកូនក្រុមជាច្រើនកុំឲ្យសូវគិតពីប្រវត្តិសាស្រ្ដមុន ត្រូវបង្កើតប្រវត្តិសាស្រ្ដថ្មី។ ឆ្លងកាត់៣ប្រកួតក្នុងពូលក្រុមរហស្សនាមតោកំណាចរកបានតែ២គ្រាប់គត់។

Southgate បាននិយាយថា គ្រប់ពេលដែលអ្នកពាក់អាវជម្រើសជាតិអង់គ្លេស អ្នកមានឱកាសរកគ្រាប់បាល់ ដែលនឹងត្រូវបានបង្ហាញជារៀងរហូត។ ហើយការប្រើស្នៀតលេងបាល់ ឬបានចូលលេងក្នុងការប្រកួតវានឹងស្ថិតក្នុងការចងចាំជានិច្ច។

ការឈ្នះលើអាល្លឺម៉ង់នៅថ្ងៃនេះនឹងក្លាយជាជ័យជម្នះដ៏ធំបំផុតសម្រាប់អង់គ្លេសចាប់តាំងពីឆ្នាំ១៩៩៦។ Southgate បញ្ជាក់ថា កីឡាករអង់គ្លេសជំនាន់ថ្មីនឹងខំបន្តទៅមុខ ដើម្បីក្លាយជាវីរបុរសរបស់តោកំណាច៕