Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mbappe ​ថា​គេង​មិន​លក់​ទេ ​សុំទោស​អ្នក​គាំទ្រ​ដែល​ប៉េណាល់ទី​មិន​ចូល

  • បោះពុម្ព

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានធ្លាក់ចេញពីពានរង្វាន់ Euro 2020 ហើយ បន្ទាប់ពីបរាជ័យដោយប៉េណាល់ទី ៥-៤ ក្រោយស្មើគ្នា ៣-៣ នៅម៉ោងប្រកួត១២០នាទី។

១គ្រាប់ដែលប៉េណាល់ទីមិនបានសម្រេចនោះ គឺជាគ្រាប់បាល់របស់ Mbappe ។ ខ្សែប្រយុទ្ធ PSG ខាងលើនេះ មានឱកាសច្រើនតាំងពីប្រកួត១២០នាទីម្ល៉េះ ប៉ុន្តែរូបគេមិនអាចសម្រេចបាន។

រហូតដល់ឱកាសប៉េណាល់ទីនៅយប់មិញនេះទៀត ក៏មិនអាចសម្រេចបានដែរ ធ្វើឱ្យក្រុមបារាំងធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយទៅហើយ។ ក្រោយពីបរាជ័យនេះហើយ Mbappe កីឡាករវ័យក្មេងបារាំងបាននិយាយថា៖ “ខ្ញុំសុំទោសសម្រាប់ប៉េណាល់ទី។

ខ្ញុំចង់ជួយក្រុម ប៉ុន្តែខ្ញុំមិនអាចធ្វើបាន។ វាពិតជាពិបាកក្នុងការគេងណាស់ ប៉ុន្តែនេះគឺជាបាល់ទាត់ដែលគ្រប់គ្នានឹងជួប ហើយវាក៏បានធ្វើឱ្យខ្ញុំស្រលាញ់វិស័យនេះខ្លាំងដែរ”៕