Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ពី​ស្អែក​ទៅ Messi ​អស់​កុងត្រា​ជាមួយ Barca ​ហើយ ​ក្លឹប​ណា​ចង់​បាន​ចរចា​តម្លៃ​ពលកម្ម​ទៅ​

  • បោះពុម្ព

ខ្សែប្រយុទ្ធ Lionel Messi នឹងក្លាយជាកីឡាករ Free Agent ចាប់ពីស្អែកនេះទៅហើយ បន្ទាប់ពីកុងត្រាចាស់របស់គេផុតកំណត់ត្រឹមថ្ងៃ៣០ខែមិថុនាឆ្នាំ២០២១នេះ។

អស់រយៈពេលជាច្រើនខែមកហើយ ដំណើរការនៃការចរចាកុងត្រាថ្មីរបស់ក្លឹប Barelona និង Messi មិនទាន់បានសម្រេចជាផ្លែផ្កានោះទេ ដោយគ្រាន់តែលេចដំណឹងថាជិតហើយៗប៉ុណ្ណោះ។ ខណៈដែលថ្ងៃនេះជាថ្ងៃចុងក្រោយនៃកុងត្រាចាស់ទៅហើយ។

ចាប់ពីថ្ងៃ១កក្ដដាខាងមុខនេះទៅ Messi ជាកីឡាករ Free ក្លឹបណាក៏អាចចរចាជាមួយសាមីខ្លួនដើម្បីនាំយកទៅលេងបានដែរ។ ត្បិតតែយ៉ាងនេះមែន ក្រុមការងាររបស់ក្លឹបអ្នកមានបុណ្យ នៅតែជឿជាក់ថាកីឡាករអាហ្សង់ទីននឹងមិនចាកចេញពីទឹកដី បាសេណូឡា ទេ។

ដោយកុងត្រាថ្មី នឹងមានឆាប់ៗខាងមុខ ហើយក៏មិនមានក្លឹបណាមួយអាចដណ្ដើមកីឡាករវ័យ៣៤ឆ្នាំនេះពីដៃក្រុម Barcelona បានដែរ៕