បណ្តាញសង្គម

តម្រុយ! Pogba អាច​ផ្លាស់​ទៅ​បារាំង ក្រោយ​ភ្នាក់ងារ​​រត់​ទៅ​ចរចា​លក្ខខណ្ឌ​ជាមួយ PSG

Manchester United កំពុងស្ថិតក្រោមសម្ពាធក្នុងការលក់ Paul Pogba ក្នុងរដូវក្ដៅនេះ ក្រោយក្លឹបយក្សនៅបារាំង Paris Saint-Germain ដាក់ការចាប់អារម្មណ៍ខ្សែបម្រើរូបនេះយ៉ាងខ្លាំង។

រឿងត្រូវបានគេដឹងថា ភ្នាក់ងាររបស់ Pogba លោក Mino Raiola កំពុងពិភាក្សាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ PSG។ សម្រាប់បច្ចុប្បន្ន PSG អាចនឹងនាំយកកីឡាករវ័យ២៨ឆ្នាំទៅកាន់ប្រទេសបារាំងក្នុងតម្លៃខ្លួនត្រឹមតែ៤៣លានផោនប៉ុណ្ណោះ តិចជាងពាក់កណ្ដាលកាល Pogba ផ្ទេរមក United កាលឆ្នាំ២០១៦។

Pogba នៅសល់មួយឆ្នាំទៀតលើកិច្ចសន្យាទទួលបាន២៩ម៉ឺនផោនក្នុងមួយសប្ដាហ៍ ហើយដូចគ្មានតម្រុយថាគេចាប់អារម្មណ៍ក្នុងការចុះកុងត្រាថ្មីនោះទេជាមួយ United។ ប្រសិនបើបិសាចក្រហមទុកអតីតកីឡាករ Juventus រូបនេះរហូតដល់អស់កុងត្រា គេនឹងដើរចេញពី Old Trafford ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅក្រោយ៕