បណ្តាញសង្គម

ប្រធាន​ក្រុម​ការងារ​រៀបចំ​អូឡាំពិក​តូក្យូ ថា​ព្រឹត្តិការណ៍​នេះ​អាច​នឹង​រំសាយ​នៅ​នាទី​ចុង​ក្រោយ

លោក Toshiro Muto ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អូឡាំពិកនៅរាជធានីតូក្យូឆ្នាំ២០២១ បាននិយាយក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះថា ព្រឹត្តិការណ៍នេះនៅតែអាចរំសាយនៅនាទីចុងក្រោយអញ្ចឹង ខណៈថ្ងៃសុក្រសប្ដាហ៍នេះជាថ្ងៃប្រារព្ធពិធីបើកកីឡានេះហើយ។

គិតត្រឹមពេលនេះ គេរកឃើញមាន ៦៨ករណីវិជ្ជមានកូវីដ-១៩ ដែលពាក់ព័ន្ធនឹងកីឡាករ ឬ ប្រតិភូចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក។

លោក Muto បានលើកឡើងថា៖ "យើងមិនអាចព្យាករណ៍ទុកមុនថា នឹងមារឿងអ្វីកើតឡើងនោះទេ ខណៈករណីជំងឺកូវីដ-១៩ចេះតែកើតឡើង ដូច្នេះយើងនៅតែបន្តពិភាក្សាថា ការផ្ទុះជំងឺកូវីដឡើងនេះ កើនឡើងដល់កម្រិតណា។ យើងនឹងសម្រេចតាមហ្នឹង ប្រសិនបើករណីវិជ្ជមានកើនឡើង ឬ ថយចុះ " ៕