Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹង​ទេ​ដោះដូរ​កីឡាករ​បាន​សម្រេច​ម្ដង​ៗ ភ្នាក់​ងារ​ល្បី​ម្នាក់​នេះ​ស៊ី​ថ្លៃ​ប៉ុន្មាន?

  • បោះពុម្ព

 

លោក Mino Raiola គឺជាភ្នាក់ងារក្នុងពិភពបាល់ទាត់ដ៏មានឥទ្ធិពលម្នាក់ ហើយលោកក៏រកចំណូលបានមិនតិចដែររាល់ពេលចរចាដោះដូរកីឡាករបានសម្រេចម្ដងៗ។

Raiola ត្រូវបានគេដឹងថា ជាភ្នាក់ងាររបស់កីឡាករល្បីឈ្មោះជាច្រើនដូច Paul Pogba និង Zlatan Ibrahimovic ជាដើម។ ខ្សែប្រយុទ្ធ Erling Haaland បច្ចុប្បន្នក៏ជាអតិថិជនរបស់លោក Raiola ។

កាលពីដើមឆ្នាំនេះគេបានឃើញបុរសកូនកាត់ហូឡង់-អ៊ីតាលីបានហោះទៅអេស្ប៉ាញដើម្បីជួបជាមួយក្លឹប Barcelona និង Real Madrid ពិភាក្សារឿងអនាគតរបស់ Haaland។

ផ្អែកតាមការសិក្សមួយគេបានរកឃើញថា Raiola អាចទទួលបានចំណូលកម្រៃជើងសារជាមធ្យម ១លានដុល្លារឯណោះសម្រាប់ការចរចាផ្ទេរកីឡាករបានសម្រេចម្ដងៗ។ វាបានធ្វើឲ្យ Raiola ក្លាយជាភ្នាក់ងារដែលស៊ីថ្លៃកម្រៃជើងសារខ្ពស់បំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។

លោក Jorge Mendes ភ្នាក់ងាររបស់ Cristiano Ronaldo, Devid de Gea និងកីឡាករល្បីផ្សេងៗទៀតរកបានចំណូលជាមធ្យមជាង៧០ម៉ឺនដុល្លារ ក្នុងការដោះដូរសម្រេចម្ដងៗ៕