Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចប់!​ Eriksen មិន​អនុញ្ញាត​​ឲ្យ​លេង​នៅ​ Inter ទៀត​ទេ ដោយ​សារ​តែ​ច្បាប់​នៅ​អ៊ីតាលី

  • បោះពុម្ព

Christian Eriksen នឹងមិនអនុញ្ញាតឲ្យលេងនៅក្លឹប Inter Milan ម្ដងទៀតទេ ដោយសារតែច្បាប់នៅអ៊ីតាលីអ្នកដែលមានបញ្ហាបេះដូវត្រូវបម្រាមមិនឲ្យប្រកួតបាល់ទាត់ដាច់ខាត។

កីឡាករវ័យ២៩ឆ្នាំសញ្ជាតិដាណឺម៉ាកបានដួលសន្លប់អំឡុងពេលការប្រកួត Euro ២០២០ ក្នុងការប្រកួតបើកឆាកទល់នឹងហ្វាំងឡង់ ដោយសារតែបញ្ហាគាំងបេះដូង។ Eriksenn ត្រូវបានជួយសង្គ្រោះបឋមលើទីលាន រហូតដឹងខ្លួនឡើងវិញ រួចផុតពីសេចក្ដីស្លាប់។

ទល់ពេលនេះគេបានបញ្ជាក់ថា Eriksen ត្រូវដាក់ឧបករណ៍ការពារបេះដូងនៅនឹងទ្រូង ដើម្បីគ្រប់គ្រងការរំខានផ្សេងៗនៅក្នុងចង្វាក់បេះដូងរបស់គេ។ Eriksen ជាកីឡាកររបស់ក្លឹប Inter Milan នៅអ៊ីតាលី ជាប្រទេសមួយបម្រាមកីឡាករទាំងស្ម័គ្រចិត្តនិងអាជីពគ្រប់កម្រិតពីការលេងបាល់ទាត់ ប្រសិនបើពួកគេមានបញ្ហាមិនប្រក្រតីបេះដូង។

Francesco Braconaro ជាសមាជិកម្នាក់គណៈកម្មាធិការវិទ្យាសាស្រ្ដបច្ចេកទេសរបស់សហព័ន្ធបាល់ទាត់អ៊ីតាលីបានបញ្ជាក់ថា Eriksen ត្រូវតែជាដាច់ និងដោះឧបករណ៍ការពារបេះដូងចេញសិន ទើបអាចលេងនៅអ៊ីតាលីម្ដងទៀតបាន៕