Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កប់​ក្ដោង! មក​ដឹង​ពី​ប្រាក់​រង្វាន់​ម្ចាស់​មេដាយ​មាស​ថៃ ​នឹងទទួល​បាន​ពី​រដ្ឋ​ដល់​ទៅ​សែន​ដុល្លារ

  • បោះពុម្ព

កីឡាការិនី Panipak Wongpattanakit រកបានមេដាយមាសដំបូងឲ្យប្រទេសថៃ ក្នុងព្រឹត្តិកាណ៍អូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍កន្លងទៅ។

កីឡាការិនីវ័យទើប២៣ឆ្នាំរកបានមេដាយតាមរយៈកីឡាតេក្វាន់ដូ វិញ្ញាសារនារីក្នុងប្រភេទទម្ងន់៤៩គ.ក។ នាងត្រឡប់មកកាន់ប្រទេសកំណើតវិញនៅថ្ងៃច័ន្ទនេះពីទីក្រុងតូក្យូ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន ទើបអាចទៅផ្ទះបាន។

តាមប្រភពពីកាសែត Bangkok Post ឲ្យដឹងថា អត្តពលិកថៃដែលអាចរកបានមេដាយមាសជូនជាតិនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត១២លានបាត (ជាង៣សែនដុល្លារ)។

សម្រាប់មេដាយប្រាក់បាន៧,២លានបាត (ជាង២សែនដុល្លារ) និងមេដាយសំរិទ្ធិបាន៤,៨លានបាត(ជាង១សែនដុល្លារ) ពីរដ្ឋាភិបាលតាមរយៈមូលនិធិអភិវឌ្ឍន៍កីឡាជាតិ។

Panipak មានប្រវត្តិមិនធម្មតាឡើយ កាលព្រឹត្តិការណ៍អូឡាំពិកទីក្រុង Rio de Janeiro ឆ្នាំ២០១៦ ក៏ធ្លាប់យកបានមេដាយសំរិទ្ធិជូនជាតិផងដែរ។ នាងធ្លាប់ឈ្នះមេដាយមាស២ដង និងប្រាក់ម្ដងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

Panipak ក៏ជាម្ចាស់មេដាយមាស២ដងក្នុងព្រឹត្តិកាណ៍ពិភពលោកកាលពីឆ្នាំ២០១៥និង២០១៩។ សរុបមេដាយមាសដែលកីឡាការិនីវ័យក្មេងរូបនេះរកមានមានដល់២០គ្រឿងគិតគ្រប់កម្មវិធីប្រកួតអន្តរជាតិ៕