Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកគ្រូ សុក វាសនា ថាថាយហ្គឺរខ្លាំងប៉ុណ្ណាក៏ដោយក៏ពិបាកយកឈ្នះអាស៊ីអឺរ៉ុប

  • បោះពុម្ព

លោក សុក វាសនា បានលើកឡើងថាសមត្ថភាពក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត និងអង្គរថាយហ្គឺរ មានកម្រិតប្រហាក់ប្រហែលគ្នា ហើយបើទោះក្រុមនេះខ្លាំងប៉ុណ្ណាដ៏ដោយ ក៏ពួកគេពិបាកនឹងយកឈ្នះក្រុមលោកដែរ ខណៈការប្រកួតរវាងក្រុមទាំងពីរ នៅកីឡដ្ឋាន អេ.អ៊ី.យូ ស្ពតផាក កាលពីម្សិលមិញបញ្ចប់ត្រឹមលទ្ធផល ២-២។

លោកបានលាតត្រដាងថា៖ «ជាមួយថាយហ្គឺរលេងនៅទឹកដីយើង យើងកម្រចាញ់ណាស់ យើងភាគច្រើនស្មើ ឆ្នាំមុនគឺយើងមានឈ្នះមានស្មើ ឆ្នាំមុននៅទឹកដីថាយហ្គឺរយើងឈ្នះ ៤-០ ជើងទី១យើងចាញ់នៅទឹកដីយើង តែនៅជើងទី២យើងឈ្នះនៅដីគេវិញ ឆ្នាំមុនៗទៀតក៏មានស្មើមានឈ្នះ និយាយទៅក្រុមទាំងពីរសមត្ថភាពប្រហាក់ប្រហែលគ្នារាល់ឆ្នាំ ទោះថាយហ្គឺរខ្លាំងប៉ុណ្ណាក៏ដោយក៏ពិបាកជាមួយក្រុមយើងរហូតដែរ»។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី១០ ថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២១ នៃការប្រកួតលីគកំពូលកម្ពុជា ក្រុមទាំងពីរមានគ្រាប់បាល់ស៊ុតគ្នាសរុបដល់ទៅ៤គ្រាប់ ចែកគ្នាម្នាក់មួយពិន្ទុ។

ជាមួយនឹងលទ្ធផលនេះលោក សុក វាសនា បានបង្ហាញការសោកស្ដាយដែលមិនអាចទទួលបានជ័យជម្នះ ក្រោយក្រុមលោកមានឱកាសច្រើនតែគ្មានសំណាង។

ក្រុមតំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប មានស្ថិតិស៊ុតដល់១៥លើក ចំគោលដៅ៦លើក ធ្វើបានសម្រេច២គ្រាប់ ចំណែកអង្គរថាយហ្គឺរ ស៊ុត៩ជើងចំគោលដៅ៣ជើង រកបាន២គ្រាប់ដូចគ្នា។ រីឯបាល់ជ្រុងអាស៊ីអឺរ៉ុបមាន៨លើក ថាយហ្គឺរមាន៥លើក។

ទោះបីជាយ៉ាងណាគ្រូបង្គោលរូបនេះថា ១ពិន្ទុនេះជាលទ្ធផលមួយល្អដែរ ខណៈក្រុមកំពូលតារាងអង្គរថាយហ្គឺរ បានបាត់សមាជិកសំខាន់ៗដល់ទៅបីរូប ជាហេតុធ្វើឱ្យពួកគេថមថយគុណភាព និងលេងមិនសូវស៊ីចង្វាក់គ្នា។ លោកក៏សរសើរដែរថាថាយហ្គឺរជាក្រុមមួយខ្លាំង និងរៀបចំបានល្អនៅលីគកំពូលកម្ពុជារដូវកាលនេះ៕