បណ្តាញសង្គម

បញ្ហា Stress ​ពេក ​Simone Biles ​កំពូល​កីឡា​ការិនី​កាយ​សម្ព័ន្ធ​អាមេរិក ​ដក​ខ្លួន​គ្រប់​វិញ្ញាសា

គ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលមែនទែននៅពេលដែលកីឡាការិនីអាមេរិក Simone Biles បានប្រកាសដកខ្លួនពីការប្រកួតកាយសម្ព័ន្ធជុំចុងក្រោយទាំងអស់របស់ខ្លួនតែម្ដង។

ដំបូងឡើយនាងបានប្រកាសដកខ្លួនពីការប្រកួតជាក្រុមកាលពីម្សិលមិញនេះ ហើយស្រាប់តែពេលនេះ Biles ក៏បានប្រកាសដកខ្លួនចេញពីការប្រកួតដណ្ដើមមេដាយរបស់ខ្លួនទាំងអស់តែម្ដង។

ការដកខ្លួននេះ ត្រូវបានកំពូលកីឡាការិនីកាយសម្ព័ន្ធអាមេរិកខាងលើថាមានបញ្ហាសុខភាពផ្លូវចិត្ត មិនអាចប្រកួតបាន។ នារីវ័យ២៤ឆ្នាំបានបញ្ជាក់ថា ការប្រកួតដែលគ្មានអ្នកគាំទ្រទស្សនា ជាកត្ដាមួយដែលធ្វើឱ្យនាង Stress ខ្លាំងមែនទែន និងមិនមានអារម្មណ៍ផ្ដោតលើការប្រកួតនោះទេ។

Biles ត្រូវបានគេចាត់ទុកថាជាកីឡាការិនីកាយសម្ព័ន្ធដ៏ជោគជ័យបំផុតរបស់អាមេរិក ដោយឈ្នះមេដាយជាច្រើនមកហើយ ជាពិសេសការប្រកួតវិញ្ញាសារឯកត្តជនតែម្ដង។

នៅអូឡាំពិកទីក្រុងតូក្យូនេះ Biles បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រឯកត្តជនដល់ទៅ៥វិញ្ញាសារឯណោះ។ ដូច្នេះការដកខ្លួនរបស់នាងនឹងធ្វើឱ្យអាមេរិកខាតមេដាយច្រើនជាក់ជាមិនខាន៕