បណ្តាញសង្គម

មេ​ Bayern ចេញ​មុខ​ថា​ Lewandowski នឹង​នៅរហូត​ដល់​ចប់​កុងត្រា​ ក្រោយ​ល្បី​ Chelsea ចង់​បាន​​

លោក Herbert Hainer ប្រធានក្រុមប្រឹក្សាភិបាលក្លឹប Byern Munich បានឆ្លើយតបនឹងសារព័ត៌មាន Goal នៅក្នុងថ្ងៃនេះពាក់ព័ន្ធនឹងរឿងក្លឹប Chelsea ចង់បានខ្សែប្រយុទ្ធ Robert Lewandowski ពីក្លឹបលោកសម្រាប់រដូវកាលថ្មីឆ្នាំ២០២១/២២ខាងមុខ។

លោក Hainer បានឆ្លើយតបថា៖" ជាដំបូងនៅក្នុងគំនិតរបស់ខ្ញុំ Lewandowski ជាខ្សែប្រយុទ្ធដ៏ល្អមួយរូបនៅលើលោកនេះ។ ពួកយើងពេញចិត្តនឹងវត្តមានរបស់គេនៅក្នុងក្លឹបរបស់ពួកយើងណាស់។

គេនៅសល់កុងត្រា២ឆ្នាំទៀតជាមួយក្លឹបយើង អញ្ចឹងហើយច្បាស់ណាស់គេនឹងនៅលេងឲ្យយើងរហូតដល់ចប់កុងត្រាហ្នឹង "។លោកបានបន្តថា៖" ដូចខ្ញុំធ្លាប់និយាយប៉ុន្មានអាទិត្យមុនអញ្ចឹង ខ្ញុំថែមទាំងអាចស្រមៃឃើញថា គេនឹងបន្តជាមួយយើងរហូតទៀតផង។

អញ្ចឹងគេនឹងគោរពតាមកុងត្រាមួយហ្នឹង។ ច្បាស់ណាស់គេនឹងបន្តលេងឲ្យ Bayern Munich យើង២រដូវកាលទៅមុខទៀត "។Lewandowski នឹងបញ្ចប់កុងត្រាជាមួយ Bayern នៅឆ្នាំ២០២៣ ក្រោយកីឡាករនេះបានចូលលេងឲ្យក្លឹបនេះតាំងពីឆ្នាំ២០១៤មក ដោយចូលលេងបាន៣២៩ប្រកួត និងរកគ្រាប់បាល់បាន ២៩៤គ្រាប់៕