បណ្តាញសង្គម

ក្ដៅ​ចិត្ត​ Portsmouth បណ្ដេញ​យុវជន​៣​នាក់​ចេញ​ពី​ក្លឹប ក្រោយ​រើសអើង​លើ​កីឡាករ​អង់គ្លេស​ទាំង​៣

ក្លឹប Portsmouth បានបណ្ដេញកីឡាករ៣នាក់ចេញពីក្រុមយុវជន ក្រោយរកឃើញកំហុសរើសអើងពូជសាសន៍លើកីឡាករអង់គ្លេសទាំង៣ Marcus Rashford, Bukayo Saka និង Jadon Sancho។

ក្លឹបដែលកំពុងលេងនៅ League One បានបើកការស៊ើបអង្កេត បន្ទាប់ពីរូបភាពមួយចំនួនបានធ្លាយលើបណ្ដាញសង្គមបង្ហាញអំពីការសន្ទនាឯកជនមួយចេញពីយុវជនអាយុក្រោម១៨ឆ្នាំរបស់ពួកគេ។

Rashford, Saka និង Sancho ត្រូវបានរងការរិះគន់ការរើសអើងពូជសាស៍ បន្ទាប់ពីទាត់ប៉េណាល់ទីមិនចូលទល់នឹងអ៊ីតាលី។ យុវជនរបស់ Portsmouth ៣ត្រូវបានរកឃើញទាក់ទងនឹងការរើសអើងដែលសរសេរក្នុងសារសន្ទនាគ្នាមួយ។

ក្នុងចំណោមពួកគេទាំង៣ដែលក្លឹបមិនបញ្ចេញឈ្មោះពាក្យរើសអើសជាច្រើន ក្នុងនោះមានម្នាក់សរសេរជាភាសាអង់គ្លេសថា៖ “All black ones missed”។ Portsmouth បានបញ្ចេញសេចក្ដីប្រកាស ដោយពួកគេសម្រេចបណ្ដេញកីឡាករទាំង៣រូបចេញពីក្រុមយុវជនតែម្ដង៕