Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡៅ ចន្ទ្រា​ ធឿន​ ធារ៉ា​ នរណា​ឈ្នះ​នឹង​បាន​ប្រាក់​២លាន​បន្ថែម​អាទិត្យ​នេះ

  • បោះពុម្ព

ជំនួបសងសឹករវាង ធឿន ធារ៉ា និង ឡៅ ចន្ទ្រា ធ្វើឡើងថ្ងៃសៅរ៍ ទី៣១ កក្កដា ២០២១ នេះអ្នកដែលឈ្នះការប្រកួតបានប្រាក់រង្វាន់បន្ថែមរហូត ២លានរៀលឯណោះ។នេះបើតាមការបង្ហោះកម្មវិធីប្រកួតលើផេក Sport Zone បានបញ្ជាក់ហើយថាជំនួបសងសឹករវាង ធារ៉ា និង ចន្ទ្រា ពិសេសណាស់គឺបូកប្រាក់លើកទឹកចិត្ត២លានបន្ថែមពីលើតម្លៃខ្លួន។

អ្នកឈ្នះនឹងទទួលបានប្រាក់ច្រើនសម្រាប់ការប្រកួតមួយនេះ ដូច្នេះជឿជាក់ថាអ្នកទាំងពីរច្បាស់ជាវ៉ៃគ្នាអស់សមត្ថភាព និងជក់ចិត្ត។ធឿន ធារ៉ា ទើបតែជាពីរបួសដែរទេក្រោយចាញ់ ថៃ រិទ្ធី កន្លងទៅថ្មីៗនេះត្រូវដេរប្រហែលជិត ២០ថ្នេរ ប៉ុន្តែតាមរយៈការ Live វីដេអូ ម្សិលមិញរូបគេថាបានជាសៈស្បើយ និងត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតថ្ងៃសៅរ៍នេះ។

អ្នកទាំងពីរ ចន្ទ្រា និង ធារ៉ា សុទ្ធតែធ្វើមិនបានល្អដូចគ្នានៅប្រកួតចុងក្រោយរបស់គេ ពោលម្នាក់ចាញ់សន្លប់ និងម្នាក់ស្មើពិន្ទុជាមួយកីឡាករស្រករក្រោយ។ រង់ចាំមើលនរណាជាអ្នកយកប្រាក់លានទៅផ្ទះវិញក្នុងកម្មវិធីគោជល់ ចាប់ពីម៉ោង៦ល្ងាចថ្ងៃសៅរ៍នេះនៅ CNC៕