Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Messi ​ទៅ​ដល់​បាសេឡូណា ​ត្រៀម​យក​ប៊ិច​ចុះ​កុងត្រា​ថ្មី​ហើយ​

  • បោះពុម្ព

កីឡាករ Lionel Messi បានបញ្ចប់ពេលវេលាសម្រាកលំហែអារម្មណ៍ជាមួយគ្រួសារ មិត្តភក្ដិរបស់ខ្លួនហើយ ដោយចាប់ផ្ដើមគិតលើការងារបាល់ទាត់វិញម្ដង។ខ្សែប្រយុទ្ធអាហ្សង់ទីនបានទៅដល់ក្រុងបាសេឡូណាហើយ ដើម្បីចុះកុងត្រាថ្មីជាមួយក្រុម FC Barcelona ។

ដោយកុងត្រាថ្មីនោះ នឹងមានរយៈពេលដល់ទៅ៥ឆ្នាំឯណោះ ជាមួយលក្ខខណ្ឌកាត់បន្ថយប្រាក់ឈ្នួល៥០%ផងដែរ។ យ៉ាងណាមិញ លក្ខខណ្ឌមួយចំនួនក៏មានក្នុងលិខិតដែរ ពោលគឺអស់២ឆ្នាំនៃកុងត្រា ប្រសិនបើ Messi ចង់ចាកចេញ គេអាចចេញបាន ប៉ុន្តែត្រូវទៅលេងនៅសហរដ្ឋអាមេរិក ហើយក៏ធ្វើជាឯកអគ្គរដ្ឋទូតឱ្យក្រុមអ្នកមានបុណ្យបន្ដផងដែរ។

រំលឹកថា Messi បានផុតកុងត្រាជាមួយក្រុម FC Barcelona ជាង១ខែមកហើយ។ តែយ៉ាងណាមិញ ក្រុមអ្នកមានបុណ្យនៅតែបន្ដទាក់ទងជាប់រហូត មិនឱ្យក្រុមណាមួយអាចឆក់ខ្សែប្រយុទ្ធរូបនេះពីពួកគេបាននោះទេ រហូតទទួលបានផលសម្រេចកុងត្រាថ្មី។

វត្តមានរបស់គេបន្ដលេងនៅ Barcelona នេះ ក៏នឹងជួយក្របខណ្ឌ La Liga ក៏ដូចជាក្លឹប Barcelona អាចទទួលបាន Sponsor ថ្មីច្រើនផងដែរ ខណៈដែល Sponsor ចាស់វិញក៏សប្បាយចិត្ត នៅពេលឃើញវត្តមានរបស់ម្ចាស់អាវលេខ១០នេះ បន្ដលេងនៅអេស្ប៉ាញទៀតដែរ៕