Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុន​ថា​ទោះ​ឈ្នះ​ម៉ាប់​ឆ្វេង​ម្សិលមិញ​៣-៤ តែ​​ខ្លួន​មិន​ទាន់​ល្អ​ដូច​​មុន​ទេ

  • បោះពុម្ព

ស្មាត់មកពីខេត្តកំពត យុន ថាខ្លួនបានយកឈ្នះម៉ាប់ឆ្វេង៣-៤ម្សិលមិញ ដោយសារម៉ាប់ឆ្វេងយកស្ទើរៗទេ ខណៈដែលរូបគេមិនទាន់ល្អដូចពីមុន១០០ឡើយ។

ប្អូនប្រុសបង្ហើតរបស់សុវណ្ណរាជរូបនេះបានឲ្យដឹងថា «នៅទេបងនៅទេបងមិនទាន់ល្អដូចមុនវិញទេ។ ទើបបានប្រហែល៧០-៨០ភាគរយហ្នឹង។ ដោយសារម៉ាប់ឆ្វេងគាត់យកស្ទើរៗហ្នឹងបានខ្ញុំហ៊ានត៣-៤នោះ។...បើសិនជាយើងបានលេងរាល់ថ្ងៃញឹកញាប់ៗទៅ ទើបបានល្អដូចមុនវិញ។

មើលទៅមិនងាយឡើងបានដូចមុនវិញទេបង មិនងាយបានលេងទេឡូវ ទោះមិនទាន់ល្អដូចមុនតែចាប់គូទៅគេនៅតែខ្លាច។ និយាយទៅបងបើហាត់មិនបានលេងក៏មិនឡើងមកវិញដែរ ចឹងមើលទៅប្រហែលដល់ចប់កូវីដអីទើបបានលេងរាល់ថ្ងៃវិញ»។

រំលឹកថា យុនជាអតីតកីឡាកររបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស ហើយបានផ្ទេរទៅហាត់នៅស្នងការវិញក្នុងពេលកន្លងទៅ ដែលស្ថិតក្រោមការដឹកនាំរបស់លោក សោម ចំណាប់ ជាគ្រូបង្វឹក។

និយាយពីសមត្ថភាពរបស់គេបានធ្លាក់ចុះក្រោយពេលមានរបួសចង្កេះកាលពីឆ្នាំ២០២០ ដែលត្រូវបានសម្រាកព្យាបាលជាច្រើនខែ។ យ៉ាងណពេលនេះគេអាចលេងល្អវិញបណ្ដើរៗហើយ៕