Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្ហិចល្ហៀង​ថា Lukaku សុំ​ Inter ចេញ​មក​លេង​នៅ Chelsea

  • បោះពុម្ព

ខ្សែប្រយុទ្ធបែលហ្សិក Romelu Lukaku បានប្រាប់ក្លឹប Inter Milan ថាឱ្យទទួលយកសំណើរបស់ក្លឹប Chelsea ក្នុងការទិញរូបខ្លួន។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះ។បើតាមប្រភពខាងលើបានឱ្យដឹងថា ខាង Chelsea នៅតែចង់បាន Lukaku ទៀត ទោះបីជា Inter Milan បដិសេធសំណើរបស់ខ្លួនយ៉ាងណាក៏ដោយ។

ទាក់ទិននឹងពាក្យចចាមអារ៉ាមលេចឮប៉ុន្មានថ្ងៃមកនេះ លោក Thomas Tuchel គ្រូបង្គោល Chelsea បានប្រាប់អ្នកយកព័ត៌មានថា Lukaku ជាកីឡាករដ៏អស្ចារ្យមួយរូប តែលោកមិនបានផ្ដល់ពីតម្រុយថា ខាង Chelsea នឹងចាត់ចែងយ៉ាងណានោះទេ៕