Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Tuchel សង្ឃឹម​ថា​ Kante និង​ Lukaku អាច​នឹង​មក​ជួយ​ Chelsea ​ក្នុង​ប្រកួត​តទល់​នឹង​ Arsenal

  • បោះពុម្ព

លោក Thomas Tuchel សង្ឃឹមថា ខ្សែបម្រើ N'Golo Kante និង ខ្សែប្រយុទ្ធ Romelu Lukaku នឹងអាចមកជួយ Chelsea ក្នុងការប្រកួតក្របខ័ណ្ឌ Premier League តទល់នឹង Arsenal នៅថ្ងៃទីអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។

នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។Kante និង Lakaku ជាកីឡាករដែលបានអនុវត្តមានក្នុងការប្រកួតបើកឆាកដំបូងនៃរដូវកាលថ្មីជាមួយក្លឹប Crystal Palace ក្នុងលទ្ធផលឈ្នះ ៣-០។

បើតាមការបញ្ជាក់របស់ Tuchel ផ្ទាល់ទាក់ទងនឹងមូលហេតុមិនបានចូលរួមរបស់ Kante ក្នុងការប្រកួតខាងលើនេះគឺដោយសារតែកីឡាករនេះរាងមានបញ្ហាកែងជើងក្រោយប្រកួតចប់នឹង Villarreal ក្នុងក្របខ័ណ្ឌ UEFA Super Cup កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ដូច្នេះលោកក៏បានសម្រេចឲ្យកីឡាករនេះសម្រាក និងធ្វើការព្យាបាលសិន ដែលរំពឹងថានឹងជាសះស្បើយ ហើយត្រលប់មកចូលរួមហ្វឹកហាត់ជាមួយក្រុមដូចធម្មតាវិញនៅពាក់កណ្ដាលសប្ដាហ៍នេះ។

សម្រាប់ Luakaku វិញដែលជាកីឡាករថ្មីសម្រាប់ Chelsea ក្នុងរដូវកាលនេះ អ្នកចាត់ការរូបនេះក៏បានបញ្ជាក់ផងដែរថា គេកំពុងជាប់ធ្វើចត្តាឡីស័ក ហើយលោករំពឹងថាកីឡាករនេះនឹងបញ្ចប់ការធ្វើចត្តាឡីស័កនេះតាមពេលកំណត់ និងមកចូលរួមហ្វឹកហាត់ជាមួយក្រុមនៅថ្ងៃទីអង្គារ ស្អែកនេះ៕