Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Tuchel សង្ឃឹម​ថា​ Kante និង​ Lukaku អាច​នឹង​មក​ជួយ​ Chelsea ​ក្នុង​ប្រកួត​តទល់​នឹង​ Arsenal

  • បោះពុម្ព

អ្នកប្រដាល់គុយបា Yordenis Ugas និយាយថា ការប្រកួតជាមួយជើងខ្លាំង Manny Pacquiao ពិតជាសំខាន់សម្រាប់ជីវីតរបស់គេ ហើយព្រមទទួលប្រកួតនេះក៏មិនមែនដើម្បីលុយដែរ។តាមគម្រោង Pacquiao ត្រូវជួបជាមួយកីឡាករអាមេរិក Errol Spence។

ប៉ុន្តែដោយសារតែ Spence ត្រូវវះកាត់ភ្នែក Ugas ត្រូវបានជ្រើសរើសឲ្យជំនួស មកប្រកួតជាមួយ Pacquiao វិញ ។ Ugas នឹងដាក់ខ្សែក្រវាត់ WBA ប្រភេទទម្ងន់ Welterweight ឲ្យ Pacquiao ដណ្ដើម។

មុនជំនួបដែលត្រូវប្រកួតនៅថ្ងៃទី ២១ ខែ សីហាមកដល់ Ugas វ័យ៣៥ឆ្នាំបាននិយាយថា គេព្រមទទួលការប្រកួតនេះមិនមែនដើម្បីលុយឡើយ។ គេប្រកួតដើម្បីកេរ្តិ៍ឈ្មោះ និងប្រទេសរបស់គេ។ ហើយជំនួបនេះពិតជាសំខាន់សម្រាប់ជីវីតរបស់គេ។

មតិជាច្រើនយល់ឃើញថា Pacquiao នឹងឈ្នះប្រកូតនេះ តែ Ugas បញ្ជាក់វិញថា គេគឺជាម្ចាស់ខ្សែក្រវាត់។ កីឡាករហ្វីលីពីន Pacquiao អាចនឹងទទួលបានទឹកប្រាក់រង្វង់២៥លានដុល្លារពីការប្រកួតខាងមុខ។ ខណៈ Ugas ត្បិតមិនមានការបញ្ចេញតួលេខ តែគេដឹងថាអាចនឹងបានលុយច្រើនជាងប្រកួតមុនៗ៕