Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្មី! Barca ដាក់ Coutinho ជា​ផ្នែក​មួយ​ដើម្បី​ដោះដូរ​​ទិញយក Aubameyang

  • បោះពុម្ព

ក្លឹប Barcelona បានដាក់ការចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដោយហ៊ានដាក់ Coutinho ជាផ្នែកមួយនៃការដោះដូរ។

ត្បិតតែប្រធានក្លឹប Barcelona លោក Joan Laporta ទើបតែប្រកាសថា ក្លឹបកំពុងជាប់បំណុល១,១៥ប៊ីលានផោន ប៉ុន្តែក្លឹបយក្សរបស់ La Liga មួយនេះកំពុងស្វែងរកខ្សែប្រយុទ្ធថ្មីដើម្បីបំពេញកន្លែង Lionel Messi ដែលចាកចេញ។

Barca បានបង្វែរការចាប់អារម្មណ៍លើ Aubameyang ដោយមានបំណងបញ្ចូល Coutinho ជាផ្នែកមួយនៃការចរចាដោះដូរទិញយក។ កីឡាករសញ្ជាតិហ្គាបុងចូលរួមជាមួយ Arsenal កាលពីខែ មករា ឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួនកំណត់ត្រារបស់ក្លឹប៦០លានផោន។

គេរកបាន៨៥គ្រាប់ ក្នុងការបង្ហាញខ្លួន១៤៨ប្រកួត ជួយកាំភ្លើងធំឈ្នះ FA Cup កាលពីឆ្នាំ២០២០។ យ៉ាងណាមិញ រដូវកាលមុនគេបង្ហាញខ្លួនលេងមិនសូវបានល្អឡើយ ចាប់តាំងពីបន្ថែមកុងត្រាថ្មី៕